ដីរដ្ឋ ៤ទីតាំង នៅខេត្តបន្ទាយមានជ័យ ត្រូវបានដោះដូរ ដោយវាយតម្លៃដីរបស់រដ្ឋខុសពីជាក់ស្តែង និងបានបំប៉ោងតម្លៃដីរបស់ក្រុមហ៊ុន ដើម្បីភូតកុហក់ប្រមុខរាជរដ្ឋាភិបាល (ផ្សាយវគ្គ២)មានវីដេអូ)
ខេត្តបន្ទាយមានជ័យ ៖ ទីតាំងដីរដ្ឋ ៤កន្លែង ត្រូវបានដោះដូរ ដោយវាយតម្លៃដីរបស់រដ្ឋខុសពីជាក់ស្តែង និងបានបំប៉ោងតម្លៃដីរបស់ក្រុមហ៊ុន ដើម្បីភូតកុហក់ប្រមុខរាជរដ្ឋាភិបាល ។
មានការបែកធ្លាយកំណត់ហេតុកិច្ចប្រជុំស្តីពី ការចុះពិនិត្យសិក្សា និងវាយតម្លៃការដោះដូរទីតាំងដីចំនួន៤កន្លែងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនមានការចូលរួមពីអង្គភាពពន្ធដារខេត្ត ដែលជាអ្នកបំពេញកាតព្វកិច្ចប្រមូលពន្ធនិងបានអនុវត្តតាមឧបសម្ព័ន្ធទី៧ ស្តីពី ការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តបន្ទាយមានជ័យ ដែលភ្ជាប់ជាមួយប្រកាសលេខ៣៤៣ សហវ.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ហាមដោះដូរចំណតរថយន្ត ក្រុងសេរីសោភ័ណ
ខេត្តបន្ទាយមានជ័យ និង ចំណតរថយន្តតាមបណ្ដាខេត្តនានា ។
( ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្ងៃ ២៧ កុម្ភៈ ២០១៧ )
-ទីតាំងទី១ ( ដីសួនកុមារ ) ទំហំ ៨ ០៨៧ ម៉ែត្រការ៉េ × ៤០០$/ការ៉េ = ៣ ២៣៤ ៨០០$
-ទីតាំងទី២ ( ដីបេនឡានតូច ឬបេនចាស់ ) ទំហំ ៦ ១៧២ ម៉ែត្រការ៉េ × ៣០០$/ការ៉េ = ១ ៨៥១ ៦០០$
-ទីតាំងទី៣ ( បេនឡានធំឬបេនថ្មីខាងមាត់ស្ទឹង ) ៣ ៩៨៣ ម៉ែត្រការ៉េ × ២៥០$/ការ៉េ = ៩៩៥ ៧៥០$
-ទីតាំងទី៤ ( ដីកាត់ចេញពីប្លង់ផ្សារប៉ោយប៉ែតថ្មី ) ១ ៣៤៤ ម៉ែត្រការ៉េ × ២៥០$/ការ៉េ = ៣៣៦ ០០០$
-ដីរដ្ឋ៤ទីតាំងខាងលើមានតម្លៃសរុប ៦ ៤១៨ ១៥០$
-ដីក្រុមហ៊ុន១ទីតាំង នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទំហំ ៥០ ០០០ ម៉ែត្រការ៉េ × ១៣០$/ការ៉េ = ៦ ៥០០ ០០០$
បើតាមមូលដ្ឋានគិតពន្ធប្រថាប់ត្រាវិញ តម្លៃដីរដ្ឋ៤ទីតាំង និងដីក្រុមហ៊ុន១ទីតាំងដូចខាងក្រោម
-ទីតាំងទី១ ( ដីសួនកុមារ ) ទំហំ ៨ ០៨៧ ម៉ែត្រការ៉េ × ១ ០០០$/ការ៉េ = ៨ ០៨៧ ០០០ $
-ទីតាំងទី២ ( ដីបេនឡានតូច ឬបេនចាស់ ) ទំហំ ៦ ១៧២ ម៉ែត្រការ៉េ × ១ ០០០$/ការ៉េ = ៦ ១៧២ ០០០$
-ទីតាំងទី៣ ( បេនឡានធំឬបេនថ្មីខាងមាត់ស្ទឹង ) ៣ ៩៨៣ ម៉ែត្រការ៉េ × ២៥០$/ការ៉េ = ៩៩៥ ៧៥០$
-ទីតាំងទី៤ ( ដីកាត់ចេញពីប្លង់ផ្សារប៉ោយប៉ែតថ្មី ) ១ ៣៤៤ ម៉ែត្រការ៉េ × ២៥០$/ការ៉េ = ១ ៧៤៧ ២០០$
ដីរដ្ឋ៤ទីតាំងខាងលើមានតម្លៃសរុប ១៧ ០០១ ៩៥០$
-ដីក្រុមហ៊ុន១ទីតាំង នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទំហំ ៥០ ០០០ ម៉ែត្រការ៉េ × ១០០$/ការ៉េ = ៥ ០០០ ០០០$ ( ប្រសិនបើជាប់ផ្លូវជាតិលេខ៥ ) ឬ ២ ៥០០ ០០០$ ( ប្រសិនមិនជាប់ផ្លូវជាតិលេខ៥ )
អាជីវករ និងអ្នករត់តាក់សុី នៅចំណតរថយន្តក្រុងសិរីសោភ័ណជាង ២០០នាក់
ផ្តិតមេដៃឲ្យថ្នាក់លើជួយអន្តរាគមន៍
Post a Comment