អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបគ្រឿងញៀនជាងមួយតោន បន្តស្រាវជ្រាវដល់ខេត្តស្ទឹងត្រែង ដើម្បីចាប់ឧក្រិដ្ឋជនបន្ថែម

ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនជាង ១តោនត្រូវបានបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី ២០ មករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

យោងតាមព័ត៌មានបឋម បានឲ្យដឹងថាគ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម(១តោន២០គីឡូក្រាម) ត្រូវបានចាប់រឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បាន។ តាមព័ត៌មានបឋម កម្លាំងអាវុធហត្ថខេត្តព្រះវិហារ កំពុងបើកការស៊ើបអង្កេតជាបន្តបន្ទាប់ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់បែបនេះនោះ កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានបើកកិច្ចសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹវត្រែងបន្ថែមទៀតដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបន្ថែមទៀត៕






Powered by Blogger.