អតីត​ផ្កាយ​២​យោធា​ម្នាក់​ដែល​ទើប​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ បាន​ជាង១​ឆ្នាំ ត្រូវនគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​វិញ

រាជធានី​ភ្នំពេញ ៖ អតីត​ផ្កាយ​២​យោធា​ម្នាក់​ដែល​ទើប​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ បាន​ប្រមាណ​១​ឆ្នាំ នៅ​វេលា​ម៉ោង​១២​និង​១០នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវលំ​មាត់ទន្លេ ក្នុងភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​ការ​ឃាត់ខ្លួន​នោះ​សមត្ត​កិច្ច​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​លោក សំ​ម ឬ​ទ្ធី​វាសនា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​អនុវត្ត​ការ​បង្ខំ​ដល់​រូបរាង​កាយ ទារប្រាក់​សំណង​ជម្ងឺ​ចិត្ត​ដល់​ដើមបណ្តឹង​រដ្ឋប្បវេណី ។

ជនជាប់ចោទ​មានឈ្មោះ សូ​យ ចាន់​សឿ​ន ភេទ​ប្រុស អាយុ​៤៥ឆ្នាំ អតីត​ផ្កាយ​២យោធា តែ​ត្រូវ​បាន​លុបឈ្មោះ​ដោយ​ព្រះរាជ​ក្រិ​ត្យ ព្រោះ​ជន​នេះ​មានរឿង​អាស្រូវ​ជា​ច្រើន ដូច​ជា​ករណី​ចាប់​ស្ត្រី​ម្នាក់​ពី​ខេត្តកណ្តាល​យក​ទៅ​បង្ខាំង ប្រើ​អំពើ​ហិ​ង្សា​វាយ​ដុំ​ឲ្យ​មាន​របួស​ស្នាម ត្រូវ​បាន​សមត្ថ​​កិច្ច​
នគរបាល​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន ហើយ​តុលាការ​ក៏​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៣ឆ្នាំ តែ​ទោស​នោះ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ​១ ឆ្នាំ​កន្លះ ទោស​នៅ​សល់​ព្យួរ ។

សំណុំរឿង​មួយទៀត​ ពាក់​ព័ន្ធ​បណ្តឹង​.​បរិហារ​បង្កាច់​កេរ្តិ៍ ទៅ​លើ​លោក កើត ខេ​ង ជា​អា​ជីករ​រកស៊ី​សុច្ចរិត ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៨ខែ និង​សងជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន​២០លាន​រៀលទៅ​ដើមបណ្តឹង ។ ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿ​ន មាន​សាលក្រម​ចំនួន​៣នាក់ និង​មាន​បណ្តឹង​ថែម​ទៀត ស្ថិត​ក្នុង​ដៃ​តុលាការ​ពី​ថ្នាក់​ក្រោម​ដល់​កំពូល ។

ការ​ឃាត់ខ្លួន​អតីត​ផ្កាយ​២ សូ​យ ចាន់​សឿ​ន ពេលនេះ ​គឺ​សមត្ថ​កិច្ច​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​លើ​សាលក្រម និង​សាលដីកា​ចូល​ជា​ស្ថាពរ ដែល​មាន​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​ត្រង់​ចំណុច ៖ ២.​បង្គាប់​ឲ្យ​ឈ្មោះ សូ​យ ចាន់​សឿ​ន សង​សំណង​ជម្ងឺ​ចិត្ត​ចំនួន ២០ លាន​រៀល ឲ្យ​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ កើត ខេ​ង ដែល​ការ​ទាមទារ​លើស​ពី​នេះ​ច្រានចោល ។

សាលាឧទ្ធរណ៍​ភ្នំពេញ បាន​សម្រេច​តម្កល់​សេចក្តីសម្រេច​ត្រង់​ចំណុច​២ នៃ​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៤៦៤”​ស​” ចុះ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ២២០ ក្រ​V”​រ​”​ចុះ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២២ សាលាឧទ្ធរណ៍​ភ្នំពេញ ។ ទណ្ឌិត​ឈ្មោះ សូ​យ ចាន់​សឿ​ន ពុំ​បាន​អនុវត្ត​សង​សំណង​ជម្ងឺ​ចិត្ត ២០ លាន​រៀល ឲ្យ​ទៅ​ដើមបណ្តឹង​ឈ្មោះ កើត ខេ​ង តាម​ការ​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ និង​លិខិត​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៤ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នោះ​ឡើយ ។ ចំនួន​ទឹកប្រាក់​សំណង​ជម្ងឺ​ចិត្ត​ឲ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី ២០ លាន​រៀល ហេតុនេះ ថិរវេលា​ដាក់គុក​បង្ខំ​រូបរាង​កាយ​ចំនួន ១​ឆ្នាំ តាម​មាត្រា ៥៣០ កថាខណ្ឌ​ទី​៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

ទណ្ឌិត សូ​យ ចាន់​សឿ​ន មិន​បាន​បង់ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ឲ្យ​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គប្បី​ចាប់ខ្លួន​យក​មក​អនុវត្ត​បង្ខំ​រូបរាង​កាយ​ដើម្បី​ទារប្រាក់ សំណង​រដ្ឋប្បវេណី ។ ក្នុង​ករណី​ប្រសិនបើ​ទណ្ឌិត សូ​យ ចាន់​សឿ​ន បង់ប្រាក់​សំណង​ជម្ងឺ​ចិត្ត​នេះ​ចំនួន ២០ លាន​រៀល ការ​អនុវត្ត​បង្ខំ​រូបរាង​កាយ​ត្រូវ​បាន​បញ្ចប់ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿ​ន សមត្ត​កិច្ច​បាន​បំពេញបែបបទ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕



Powered by Blogger.