នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ម្នាក់ត្រូវបានផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា (មានវីដេអូ)

 សៀមរាប៖ ស្នងការនគរបាលខេត្តសៀមរាប សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ អត្តលេខៈ៨៤០១៣ ឋានៈនាយ រងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឱ្យមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ ។ ដោយមូលហេតុ : ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា ។

តាមរយៈផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប "ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មិនគាំទ្រនិងសកម្មភាពមន្ដ្រី ដែលធ្វើសកម្មភាពមិនគប្បីលើប្រជាពលរដ្ឋឡើយ ស្នងការដ្ឋានបានកំពុងចាត់ការតាមវិន័យរបស់កងកម្លាំង នគរបាលជាតិ និង នីតិវិធីច្បាប់" ។

គួរបញ្ជាក់ផងដែរ តាមរយៈវីដេអូក្លឹបមួយបានសាយភាយ និងចែកចាយតៗគ្នា តាមបណ្តាញសង្គមពីសកម្មភាពប៉ូលីសម្នាក់ ធ្វើសកម្មភាព ទះកំភ្លៀងបុរស់ម្នាក់ យ៉ាងអាណាធិបតេយ្យ ត្រូវបានបហាជនរិះគន់យ៉ាងចាស់ដៃទៅលើប៉ូលីសរួបនោះ ។



Powered by Blogger.