បុគ្គលិកក្រុមហ៊ុន Apple ក្នុងប្រទេសអូស្ត្រាលី ត្រៀមខ្លួនធ្វើបាតុកម្មជាថ្មី ដើម្បីទទួលបានប្រាក់ឈ្នួលសមរម្យ អំឡុងអតិផរណាកើនខ្ពស់
បុគ្គលិករបស់ក្រុមហ៊ុន Apple ប្រមាណជា ២០០នាក់ក្នុងប្រទេសអូស្ត្រាលី រៀបចំធ្វើបាតុកម្មជាថ្មី ក្រោយបុគ្គលិក ពីរភាគបី សម្រេចច្រានចោលកិច្ចព្រមព្រៀងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ខណៈកំដៅនៃជម្លោះចុងក្រោយនេះ គឺជាការតវ៉ានានាក្នុងកន្លែងធ្វើការនៅទូទាំងប្រទេស ។
នៅថ្ងៃចន្ទសប្តាហ៍នេះ លទ្ធផលបានបង្ហាញថា បុគ្គលិក Apple ប្រមាណជា ៦៨% បដិសេធកិច្ចព្រមព្រៀង ដែលដាក់ចេញដោយគណៈគ្រប់គ្រង ក្នុងនោះបុគ្គលិកជនជាតិអូស្ត្រាលី ៨៧% ឬ ជិត ៤០០០នាក់ បានចូលរួមបដិសេធ ។ ដោយឡែកក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយលើលទ្ធផលដែលខាងសារព័ត៌មានទទួលបាននោះទេ។
សូមបញ្ជាក់ដែរថា ក្រុមសហជីពចង់ឱ្យក្រុមហ៊ុន Apple ធានាដល់ការដំឡើងប្រាក់ឈ្នួល ដែលអាចឆ្លើយតបទៅនឹងអត្រាអតិផរណា ក្នុងចន្លោះប្រមាណជា ៧% ក្នុងប្រទេសអូស្ត្រាលី ។ ក្រុមហ៊ុន Apple បានឱ្យដឹងថា អត្រាប្រាក់បៀវត្សរ៍អប្បបរមាដែលខ្លួនបានកំណត់គឺចន្លោះ ១៧% ដែលលើសពីកម្រិតអប្បបរមាក្នុងការងារបែបឧស្សាហកម្ម និងលើសពីកម្រិតដែលបុគ្គលិកពេញម៉ោងទទួលបានការផ្តល់ជូនសម្រាប់ថ្ងៃចុងសប្តាហ៍ ។
ការចរចាបានចាប់ផ្តើមឡើងកាលពីខែសីហា បន្ទាប់ពីក្រុមហ៊ុនកំណត់គោលការណ៍ថ្មីដែលសហជីពបានលើកឡើងថា ការកាត់ប្រាក់ឈ្នួល គឺមិនសមមាត្រគ្នាទៅនឹងទំហំការងារឡើយ ៕
Post a Comment