លោកពូទីនមិនស្ដាយក្រោយទេចំពោះការធ្វើសង្គ្រាមនៅអ៊ុយក្រែន និងព្រមានណាតូកុំឲ្យធ្វើខ្លាំងដាក់រុស្ស៊ី
លោកពូទីនថ្លែងថាលោកមិនស្ដាយក្រោយទេចំពោះការដុតបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន។ លោកថែមទាំងឆ្លៀតព្រមានថាបើណាតូ និងរុស្ស៊ីប៉ះគ្នា នឹងក្លាយជាមហន្តរាយពិភពលោក។
ប៉ុន្តែលោកហាក់ដូចជាមិនជំទាស់នឹងការចរចាគ្នាទេ។ លោកថាបើបញ្ហាអ៊ុយក្រែនឈានដល់ដំណាក់កាលទុំជោរ ដែលត្រូវចរចាគ្នា គេត្រូវមានអ្នកជួយសម្របសម្រួល។ គេឮថាលោកពូទីនគាំទ្រការចរចាគ្នាដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលទីក្រុងកៀវ។
លោកពូទីនដែលអះអាងថាលោកត្រៀមប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារបូរណភាពទឹកដីរបស់រុស្ស៊ីនោះ បានព្រមានថាសង្គ្រាមរវាងរុស្ស៊ី និងណាតូជារឿងគ្រោះថ្នាក់បំផុត។
ការថ្លែងបែបនេះធ្វើឡើងក្រោយពេលលោកបញ្ជាឲ្យបាញ់គ្រាប់មីស៊ីលជាងប៉ែតសិបគ្រាប់ទៅលើទីក្រុងតូចធំរបស់អ៊ុយក្រែនដើម្បីជាការឆ្លើយតបចំពោះការផ្ទុះឡានដឹកប្រេងនៅលើស្ពានគ្រីមៀកាលពីអាទិត្យមុន៕
Post a Comment