កូរ៉េ​ខាងជើង​បា​.​ញ់​កាំ​ភ្លើ​.​ង​ធំ​​ប្រមាណ១០០​គ្រាប់​ពី​ឆ្នេរសមុទ្រ​ខាងកើត និង​ខាងលិច

កូរ៉េ​ខាងជើង​បាន​បា​.​ញ់​ផ្លោង​ប្រហែល១០០​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ម៉ោង​ប្រហែល ១០​យប់ ថ្ងៃ​អង្គារ ទី​១៨ តុលា​ ម្សិលមិញ​នេះ និង​បា​.​ញ់​បន្ថែម ១៥០​គ្រាប់​ទៀត​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី ១៩ តុលា​នេះ​។

អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាងត្បូង​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «​យើង​ទទូច​យ៉ាង​ខ្លាំង​ឱ្យ​កូរ៉េ​ខាងជើង​ប​ញ្ឍ​ប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់​»​។

«​ការ​បន្ត​បង្កហេតុ​របស់​កូរ៉េ​ខាងជើង​ជា​សកម្មភាព​ដែល​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​សហគមន៍​អន្តរជាតិ​»។

សូម​បញ្ជាក់​ថា ការ​បា​.​ញ់​កាំ​ភ្លើ​.​ង​ធំ​របស់​កូរ៉េ​ខាងជើង កើតឡើង​ក្រោយ​ពេល​កងទ័ព​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ Hoguk កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បង្កើន​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​ការ​គំ​រា​.​ម​កំហែង​របស់​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។

សមយុទ្ធ​នោះ​ដែល​មានការ​ចូលរួម​ពី​កងទ័ព​អា​មេ​រិ​កមួយ​ចំនួន​ផង​ដែរ នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​៕ (​យោង​តាម​ប្រភព​៖ CNA)

Powered by Blogger.