ACU ឃាត់ខ្លួនលោកសុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ

អង្គភាពប្រឆាំងអំពេីពុករលួយ (ACU) ប្រកាសឃាត់ខ្លួនជនសង្ស័យ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធភាពមិនប្រក្រតី នៃការបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ 

លោកសយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពេីពុករលួយ បានអោយដឹងថា  "ទី១. អបព ពិតជាបានទទួលយកជនសង្ស័យ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅមកធ្វើការស៊ើបអង្កេតនៅអង្គភាពប្រឆាំងអំពើពុករលួយពួកប្រាកដមែន។

ទី២. រហូតដល់ម៉ោង ៥ល្ងាចថ្ងៃនេះក្រោយពីស្ដាប់ចម្លើយ និងផ្ទៀងផ្ទាត់មើលអំពីបន្ទុកផ្សេងៗ អបព បានសម្រេចប្រកាសឃាត់ខ្លួនជនសង្ស័យ សុខ សុផា នេះហើយ អបព មានពេល ៤៨ម៉ោង ដើម្បីកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យ សុខ សុផា នេះ ទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល"។

Powered by Blogger.