មេបញ្ជាការរងនគរបាលភូមិភាគទី២ថៃ ធ្វើសន្និសីទកាសែត ស្ដីពីការចាប់ឃុំខ្លួនស័ក្តិ៥ខ្មែរ ដែលបើករថយន្តឆ្លងចូលក្នុងប្រទេសថៃ ដោយមិនមានការអនុញ្ញាត


កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី៦វិច្ឆិកា ឆ្នំា២០២២នេះ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានប្រាប់ថា ក្រោយពីការចាប់ឃុំខ្លួនទាហានពាក់ស័ក្កិ៥របស់កម្ពុជាដែលឆ្លងចូលប្រទេសថៃដោយខុសច្បាប់ ហើយបើករថយន្តទម្លុះប៉ុស្ត៍ត្រួតពិនិត្យ រហូតដល់មានការឡោមពទ្ធ័ចាប់ឃុំរយៈពេលជាង១៧ម៉ោង។
ករណីទាហានខ្មែរមានឋានៈវរសេនីយ៍ឯកឈ្មោះសុខ បានផល អាយុ៣៣ឆ្នាំ បានបើករថយន្តម៉ាកJeep ពាក់ស្លាកលេខកម្ពុជា ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យខេត្តស្រះកែវ ច្រកព្រំដែនអន្តរជាតិខាវឌីន(ភ្នំដី)ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ចូលមកក្នុងប្រទេសថៃ ដោយមិនមានការអនុញ្ញាតពីសមត្ថកិច្ច ។
នគរបាលអន្តោប្រវេសន៍របស់ថៃ និងបានតស៊ូរារាំងការចាប់ខ្លួនរបស់សមត្ថកិច្ចនគរបាល ដោយមានកាំភ្លើង។ បន្ទាប់មកនៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោងប្រមាណ១៤៖៣០នាទី សមត្ថកិច្ចនគរបាលបានរួមកម្លាំងគ្នាចាប់ឃុំខ្លួនយោធាខ្មែរឋានៈវរសេនីយ៍ឯកសុខ បានផល អាយុ៣៣ឆ្នាំ ព្រមទាំងកាំភ្លើងខ្លី ម៉ាកស៊ីសែតP-07 លេខអាវុធD105961ព្រមទាំងគ្រាប់ចំនួន១៧គ្រាប់ រថយន្តម៉ាកJeep ពណ៌ខ្មៅ បញ្ជូនទៅឱ្យជំនាញស៊ើបសួរនៅអធិការដ្ឋាននគរបាលស្រុកវឌ្ឍនាណះខនដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ សុជីត ឈីងនួរ៉ន់ រងមេបញ្ជាការនគរបាលភូមិភាគ២ថ្លែងថា ហេតុការណ៍ខាងលើកើតឡើងកាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង១៤៖៥៥នាទី ខណៈដែលសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ បំពេញភារកិច្ចប្រចាំនៅច្រកឆ្លងដែនអន្ថរជាតិខាវ ឌីន(ភ្នំដី)ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ មានរថយន្តខ្មែរម៉ាកJeepពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាPICH.NIK បើកឆ្លងចូលមកក្នុងទឹកដីថៃក្នុងល្បឿនយ៉ាងលឿន ដែលនគរបាលអន្តោប្រវេសន៍ថៃបានហៅឱ្យឈប់ដើម្បីត្រួតពិនិត្យ តែរថយន្តខាងលើបែរជាបន្ថែមល្បឿនបើកចូលមកយ៉ាងលឿន ទើបនគរបាលអន្តោប្រវេសន៍ថៃបើករថយន្ដដេញតាម ព្រមទាំងទាក់ទងទៅស្ថានីយនគរបាលនៅជិតនោះដើម្បីស្កាត់ចាប់រថយន្តខាងលើ តែទាហានខ្មែរម្នាក់នោះបើករថយន្តបត់មកផ្លូវទីរួមខេត្តស្រះកែវ-ខ្លងហាត នឹងបានបើកបុករថយន្តរបស់អធិការដ្ឋាននគរបាលទីរួមខេត្តស្រះកែវទទួលរងការខូចខាត នឹងបន្ទាប់មកបានបើករថយន្តគេចសំដៅមកទឹកដីស្រុកវឌ្ឍនាណះខន ខណៈនោះដែរ កម្លាំងនគរបាលស្រុកវឌ្ឍនាណះខន បានប្រមូលផ្ដុំកម្លាំងដាក់ស្កាត់ទុកជាមុន ដោយមានកម្លាំងនគរបាលស្រុកខ្លងហាត ទីរួមខេត្តស្រះកែវ បើករថយន្តដេញតាមយ៉ាងប្រកិត។
សូមជំរាបថា នៅពេលជនសង្ស័យបើកដល់ចំណុចប៉ុស្ត៍ស្កាត់ចាប់ សមត្ថកិច្ចនគរបាលស្រុកវឌ្ឍនាណះខន បានប្រើឧបករណ៍បញ្ឈប់រថយន្តខាងលើ ដោយអាចបញ្ឈប់រថយន្តJeepខាងលើបាននៅបរិវេណផ្លូវបំបែកជា៤ភ្លើងក្រហម ក្នុងស្រុកវឌ្ឍនាណះខន ខេត្តស្រះកែវ តែទាហានខ្មែរម្នាក់នោះមិនព្រមចុះពីរថយន្ត ទើបសមត្ថកិច្ចថៃធ្វើការឡោមព័ទ្ធនៅបរិវេណកើតហេតុ ដោយសង្កេតឃើញថា ទាហានខ្មែរម្នាក់នេះកាន់កាំភ្លើងនៅនឹងដៃមួយដើម ទើបសមត្ថកិច្ចនៅទីនោះសហការគ្នាជាមួយនគរបាលគ្រប់ស្រុក,អង្គភាពប្រតិបត្តិការពិសេស នគរបាលស្រុកអារញ្ញ, នគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ, នគរបាលទេសចរណ៍ខេត្តស្រះកែវ ព្រមទាំងកម្លាំងទាហានធ្វើការឡោមព័ទ្ធនៅកន្លែងកើតហេតុ ព្រមទាំងធ្វើចរាចរណ៍ឱ្យប្រជាជនប្រើផ្លូវវាងដើម្បីការពារជីវិត ព្រមទាំងធ្វើការទំនាក់ទំនងមកមន្រ្តីយោធា,នគរបាល នឹងនគបាលអន្តោប្រវេសន៍កម្ពុជាឱ្យមកកន្លែងកើតហេតុដើម្បីជួយចរចា។
ដោយនៅវេលាម៉ោងប្រមាណ៨៖៣០នាទី ឈ្មោះសុខ បានផល បានចុះពីលើរថយន្ត ដៃកាន់កាំភ្លើងរហូត សមត្ថកិច្ចធ្វើការចរចាឱ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឱ្យសមត្ថកិច្ច តែជនបង្កមិនព្រមនិយាយអ្វីទាំងអស់ នៅតែកាន់អាវុធដើរទៅដើរមក នៅបរិវេណផ្លូវបំបែកជាបួនភ្លើងក្រហមវឌ្ឍនាណះខន ដោយមិនហូបអាហារនិងមិនផឹកទឹក រហូតដល់ម៉ោងប្រមាណ១៤៖៣០នាទី ជនបង្កមានការចុករោយ ទើបលោកស្នងការនគរបាលខេត្តស្រះកែវ រៀបចំផែនការជាមួយក្រុមប្រតិបត្តិការពិសេសខេត្តស្រះកែវ នឹងអាចចាប់ឃុំខ្លួនជនបង្កបាននៅកន្លែងកើតហេតុ ព្រមទាំងអាវុធខ្លីមួយដើមនិងគ្រាប់ចំនួន១៧គ្រាប់ នឹងរថយន្តមួយគ្រឿង ដោយមិនមានអ្នកណារងរបួសឡើយ ហើយក៏បញ្ជូនទៅឱ្យជំនាញស៊ើបសួរចាត់ការតាមច្បាប់បន្ត ៕


Powered by Blogger.