ខ្លឹមសារសំខាន់ៗ នៃសន្និសីទសារព័ត៌មានរបស់អគ្គលេខាធិការអង្គការសហប្រជាតិ

អគ្គលេខាធិការអង្គការសហប្រជាតិ (UN) លោក Antonio Guterres នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កំពុងធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំនានាជាមួយដៃគូពាក់ព័ន្ធ 

សន្និសីទសារព័ត៌មាន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យរបបគ្រប់គ្រងមីយ៉ាន់ម៉ាបច្ចុប្បន្ន ដោះលែងអ្នកទោសនយោបាយទាំងអស់។

អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្នើដល់ប្រទេសទាំងអស់ ជាពិសេសប្រទេស G20 ដែលគ្រោងបើកកិច្ចប្រជុំនៅឥណ្ឌូណេស៊ី រួមគ្នាសង្គ្រោះបរិស្ថានពិភពលោក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំជំរុញដល់ប្រទេស G20 ទាំងអស់ រួមគ្នាដោះស្រាយ​បញ្ហានៅអ៊ុយក្រែន​ និងវិបត្តិស្បៀងអាហារ ​ដែលកំពុងកើតមាននៅក្នុងពេលបច្ចុប្បន្ននេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំជឿជាក់ថា ឥណ្ឌូណេស៊ីដែលនឹងទទួលជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ឆ្នាំក្រោយ នឹងដោះស្រាយបន្តបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។

Powered by Blogger.