លោកវរសេនីយ៍ឯក សុខ បានផល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ត្រូវបានប៉ូលិសថៃតាមឃាត់ខ្លួននៅប្រទេសថៃ

នេះបើតាមការចុះផ្សាយសារព័ត៌មានថៃ ចុះថ្ងៃទ ៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានបុរសម្នាក់ ជាម្ចាស់រថយន្ត ហ្សីប ពាក់ស្លាកលេខ PICH.NIK បានឆ្លងដែនទៅលេងនៅប្រទេសថៃ ត្រូវបានគេស្គាល់ថាជា លោកវរសេនីយ៍ឯក សុខ បានផល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ក្នុងនោះសារព័ត៌មានថៃបានបញ្ជាក់ លោកវរសេនីយ៍ឯក សុខ បានផល មាន អាវុធខ្លីមួយដើម រឿងនេះកើត ឡើង នៅ ចំណុចប៉ុស្តិ៍ត្រួតពិនិត្យ ស្រុកវត្ថានានុខោន សមត្ថកិច្ច ធ្វើការ ត្រួតពិនិត្យ តែ ម្ចាស់រថយន្តខាងលើ បានព្យាយាមរត់គេច ពីសមត្ថកិច្ច ។

សមត្ថកិច្ចថៃ បានផ្តល់ដំណឹងមក សមត្ថកិច្ចកម្ពុជា និងអគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តស្រះកែវ ក៏បានសម្របសម្រួល គ្នា ។ បុរសម្ចាស់រថយន្តព្រមទទួលការសម្របសម្រួល និងទទួលកំហុស និងប្រគល់ខ្លួន អោយ សមត្ថកិច្ច ដើម្បីធ្វើកិច្ចសន្យាជាការព្រមាន និងនិតវិធីផ្សេងៗ ។

សូមបញ្ជាក់ បុរស់ខាលើល ចូលប្រទេសថៃតាមច្រកសំពៅលូន​ នៅវេលាម៉ោងប្រហែល៨យប់ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២​ ។





Powered by Blogger.