ប្រធានាធិបតីចិនទី១ ដែលមកទស្សនកិច្ចមកកម្ពុជាបានទទួលមរណភាព
ប្រធានាធិបតីចិនទី១ ដែលមកទស្សនកិច្ចមកកាន់កម្ពុជា លោក ជាំង ហ្សេមីន បានទទួលមរណភាពហើយនៅក្នុងថ្ងៃពុធនេះ។ លោកបានចែកឋានក្នុងជន្មាយុ ៩៦ឆ្នាំ។
លោក ជាំង បានកាន់តំណែងជាប្រធានាធិបតីចិនចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣ ពោលគឺចំពេលដែលស្រុកចិនបើកប្រទេស និងរកស៊ីជាមួយពិភពលោកពេញទំហឹង។ជារឿងគួរឱ្យចាប់អារម្មណ៍ផងដែរ ក្នុងជំនាន់របស់លោក ទំនាក់ទំនងរវាងចិន និងកម្ពុជាចាប់ផ្ដើមមានភាពស៊ីជម្រៅ ដោយក្នុងនោះដែរ លោកបានមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋមកកាន់កម្ពុជានៅឆ្នាំ២០០០។លោកជាប្រធានាធិបតីទី១ របស់ចិនដែលមកធ្វើទស្សនកិច្ចនៅស្រុកខ្មែរ។ នៅមុនជំនាន់លោក ក៏ធ្លាប់មានមេដឹកនាំកំពូលៗចិនមកកាន់កម្ពុជាជំនាន់សម្ដេចសីហនុ ដែលរួមមាន លោកនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ (១៩៥៧ និង១៩៦០) និងលោកប្រធានរដ្ឋចិន លី ចៅជី (១៩៦៣)៕
Post a Comment