លោកតា គង់ ណៃ មានស្នាដៃ គ្រប់គ្នាសឹងតែភ្លេច តែត្រូវបានលើកតម្កើងដោយ វណ្ណដា

 វីរៈសិល្បករជើងចាស់ លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ដែលគ្រប់គ្នាស្ទើរតែភ្លេចទៅហើយនោះ ឥឡូវពេលនេះធ្វើឲ្យគ្រប់គ្នាញញឺមសារទរឲ្យតំលៃនិងត្រូវបានលើកតម្កើងដោយ តារាចម្រៀងរ៉េប លោក វណ្ណដា ក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡាដ្ឋានជាតិសម្តេចតេជោ ធ្វើឲ្យគ្រប់គ្នារំភើបស្ទើរស្រក់ទឹកភ្នែក។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ដែលមានគោរមងារថា ជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រោយពីល្បីមករហូតដល់ពេលនេះ ក៏មិនដែលសូវឃើញមានវត្តមានរបស់លោកចូលរួមកម្មវិធីផ្សេងៗទៀតនោះដែរ ហាក់ធ្វើឲ្យគ្រាប់គ្នាស្ទើរតែភ្លេច មត៌កមនុស្សរស់ទៅហើយ ស្រាប់តែមួយរយៈក្រោយមកនេះ ឃើញលេចវត្តមានរបស់លោកតា ច្រៀងជាមួយតារារ៉េបដ៏ល្បីនៅកម្ពុជាលោក វណ្ណ ដា ក្នុងបទចម្រៀងមួយបទដែលមានចំណងជើងថា «Time To Rise » 

តាមរយៈបទនេះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងកោតសរសើរ នូវទឹកចិត្តតារារ៉េបម្នាក់នេះដែល លើកយករូបលោកតា ដែលកំពុងតែខ្សោយកំលាំង ងងិតភ្នែក កាន់តែចាស់ទៅហើយនោះ ដែលកូនខ្មែរមួយចំនួនស្ទើរតែភ្លេចទៅហើយ ឲ្យមកចង់ចាំនិងលើកទឹកចិត្តលោកតាជាថ្មី។ ជាក់ស្តែងកាលពីយប់មិញនេះ វណ្ណដា ក៏កាន់តែធ្វើឲ្យមហាជនជាច្រើនស្រែកហ៊ោឡើងខ្លាំងរំពងពេញក្នុងកីឡាដ្ឋាន គ្រប់គ្នាញញឹមពោពេញដោយមោទកភាព។

បើក្រឡេកទៅមើលអ្នកគាំទ្រជាច្រើន ពេលបានឃើញសកម្មភាពឲ្យតំលៃនិងលើកតម្កើងរបស់ វណ្ណដា ទៅកាន់លោកតា គង់ ណៃ ម្នាក់ៗឃើញហើយរំជួលចិត្តស្ទើរតែស្រក់ទឹកភ្នែក ដែលមិនអាចកាត់ថ្លៃបាន។

Powered by Blogger.