លិចទូកនេសាទមួយគ្រឿងនៅក្បែរកោះទន្សាយ បណ្តាលឲ្យបាត់ខ្លួនបុរសម្នាក់ រកមិនទាន់ឃើញនៅឡើយ
យ៉ាងហោចណាស់ បុរសម្នាក់មិនទាន់រកឃើញនៅឡើយគិតមកត្រឹមរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ខណៈមនុស្សចំនួន ៤នាក់ទៀតបានជួយសង្រ្គោះ ក្នុងករណីលិចទូកនេសាទ ប្រភេទ មងកេវ មួយគ្រឿង នៅចំណុចក្បែរកោះទន្សាយ ខេត្តកែប កាលពីយប់ថ្ងៃទី២៦នេះ។
តាមការសន្និដ្ឋានបឋម មូលហេតុនៃការលិចទូកអ្នកនេសាទនេះ បណ្តាលមកពីទូកមិនអាចទ្រទម្ងន់ផលនេសាទបាន ដោយសារក្នុងយប់នោះ អ្នកនេសាទព័ទ្ធមង ប៉ះចំហ្វូងត្រី។លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានឲ្យដឹងថា គិតមកទល់ល្ងាចនេះ អ្នកនេសាទដែលបានបាត់ខ្លូននោះនៅមិនទាន់រកឃើញនៅឡើយ ខណៈ៤នាក់ទៀតបានជួយសង្រ្គោះ។
លោកបញ្ជាក់ថា ទូកអ្នកនេសាទដែលលិចនោះ មិនមែនដោយឧបទ្ទវហេតុនោះទេ ដោយកំឡុងពេលធ្វើនេសាទ បានប៉ះចំហ្វូងត្រី ក្រុមអ្ននេសាទព្យាយាមទាញយកផលត្រីនោះ ទូកមិនអាចទ្រទម្ងន់បាន ជាហេតុធ្វើឲ្យមានហេតុការណ៍នេះកើតឡើងតែម្តង។
តាមរបាយការណ៍របស់ មេបញ្ជាការនគរបាលការពារព្រំដែនទឹកប្រចាំខេត្តកែបលេខ ៤៣០ បានឲ្យដឹងថា ទូកនេសាទដែលបានលិចនោះមកពីខេត្តកំពត ក្រោយទទួបាលបាន ព័ត៌មាននេះ ក្រុមអូប័ររបស់វរ៤៣០ ប្រចាំការកោះពោធិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍អង្កោលកម្លាំងអន្តរាគម៍ស្នាក់ការ និងប្រចាំបញ្ជាវេនទី២ ប្រើប្រាស់មធ្យាបាយ អូប័រចំនួន៣គ្រឿង ចេញអន្តរាគមន៍ជួយសង្រ្គោះបានមនុស្សចំនួន០៤នាក់ នៅបាត់ខ្លួនចំនួន ០១នាក់ ឈ្មោះ ហ៊ុយ និងទូកមិនទាន់បានស្រង់នៅឡើយ។ បច្ចុប្បន្នកម្លាំងអន្តរាគមន៍អូប័រវរ៤៣០ កំពុងបន្តស្វែងរកមនុស្សដែលបានបាត់ខ្លួន។
តាមប្រភពបានឲ្យដឹងថា បុរសដែលបានបាត់ខ្លួននោះ មិនចេះហែលទឹកនោះទេ៕
តាមប្រភពបានឲ្យដឹងថា បុរសដែលបានបាត់ខ្លួននោះ មិនចេះហែលទឹកនោះទេ៕
Post a Comment