ការផ្តល់ពូជសត្វចិញ្ចឹមទៅឱ្យពលរដ្ឋក្នុងសហគមន៍នៅខេត្តព្រះវិហារ កំពុងលើកកម្ពស់ជីវភាព ធានាការហូបចុកគ្រប់គ្រាន់ និងការលើកកម្ពស់សុខុមាលភាពពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានឱ្យដឹងថា ការចិញ្ចឹមសត្វនៅក្នុងសហគម៍ បាននិងកំពុងលើកកម្ពស់ជីវភាព និងធានាការហូបចុកគ្រប់គ្រាន់ ការលើកកម្ពស់សុខុមាលភាពជួនប្រជាពលរដ្ឋ និងកូនចៅប្រជាសហគមន៍ ខណៈពួជសត្វចិញ្ជឹមជាច្រើនរយក្បាលត្រូវបានផ្តល់ជួនពលរដ្ឋក្រីក្រជាច្រើនគ្រួសារនៅសហគមន៍តំបន់ការពារធម្មជាតិចំនួន ៩ នៅខេត្តព្រះវិហារ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះពិនិត្យការចិញ្ចឹមពូជគោរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃថ្មគោល ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោក សាយ សំអាល់ បានចាត់ទុកការចិញ្ចឹមសត្វក្នុងតំបន់ការពារធម្មជាតិ ជាភាពវៃឆ្លាតរបស់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដោយសារប្រើប្រាស់ចំណីធម្មជាតិ មានទីធ្លាធំទូលាយសម្រាប់សត្វបម្លាស់ទី ធ្វើឱ្យសាច់ដុំសត្វរឹងមាំ ធន់នឹងជំងឺដង្កាត់ និងសាច់មានរសជាតិឆ្ងាញ់ ជាពិសេសអាចជួយដោះស្រាយជីវភាពប្រជាសហគមន៍បានល្អប្រសើរ។
តាមរយៈគម្រោងលើកកម្ពស់ជីវភាពភាពសហគមន៍(ការផ្តល់ពូជសត្វចិញ្ចឹម) ក្រសួងបរិស្ថាន បានផ្តល់ពូជសត្វតាមរយៈមន្ទីរបរិស្ថានខេត្តព្រះវិហារ មានសត្វគោចំនួន ៣០៧ក្បាល ជូនសហគមន៍តំបន់ការពារធម្មជាតិចំនួន ៩សហគមន៍ ក្នុងនោះពូជក្របីចំនួន ៣០ក្បាល ជូនសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣សហគមន៍, ពូជពពែ ចំនួន ១០ក្បាល សម្រាប់សហគមន៍ជាំពេន, ពូជជ្រូក ចំនួន ៥៧ក្បាល សម្រាប់សហគមន៍ប្រាសាទភ្នំក្រៀល ១៩គ្រួសារ និងពូជមាន់ ចំនួន ៨៥០គីឡូក្រាម សម្រាប់ ៧សហគមន៍ ផងដែរ៕
Powered by Blogger.