ស្ត្រីអ្នកបោសសំរាមម្នាក់ បានប្រទះឃើញ គ្រាប់បែកមួយគ្រាប់ នៅលើសួនច្បារ ក្បែរនឹងណាហ្កា២

នៅព្រឹកព្រលឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈស្ត្រីអ្នកបោសសំរាមម្នាក់ បានប្រទះឃើញ គ្រាប់បែកមួយគ្រាប់ នៅលើសួនច្បារ ក្បែរនឹងណាហ្កា២ ក៏ប្រញាប់រាយការណ៍ដល់កងកម្លាំងជំនាញ ចម្រុះជាច្រើននាក់ រួមទាំងមានកម្លាំងជំនាញខាងដោះមីន CMAC ចុះមកហ៊ុំព័ទ្ធទីតាំងកើតហេតុ និងធ្វើការដោះ ក៏ដូចជា បំផ្ទុះគ្រាប់បែបនេះ ចេញផងដែរ ។

គ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើតាមប្រភពរបស់សមត្ថកិច្ច បានឱ្យដឹងថា គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ ហើយប្តឹងបន្តទៅសមត្ថកិច្ច។

សូមបញ្ជាក់ថា ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់ មានរបួសឬគ្រោះថ្នាក់អ្វីនោះទេ ។ បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀបចំបំផ្ទុះចោលតែម្តង។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតអំពីគ្រាប់បែកនេះ នៅឡើយទេ ដោយសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ៕

Powered by Blogger.