តោះមកដឹង កេរដំណែល​ដូន​តា​ខ្មែរ​យើង​អ្វី​ខ្លះ​ ជាប់ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​?

មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​ កេរដំណែល​ពី​ដូនតា​ខ្មែរ​យើង​ចំនួន​៩ ត្រូវ​បាន​អង្គការ​ UNESCO ចាត់​បញ្ចូល​ជា​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។ខាង​ក្រោម​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​អន្តរជាតិ​របស់​ខ្មែរ​យើង​ទាំង​៩៖

១. តំបន់អង្គរ​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​១៩៩២។

២. របាំ​ព្រះរាជទ្រព្យ​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅ​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា​ ឆ្នាំ២០០៣។

៣. ល្ខោន​ស្រមោលស្បែកធំ​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៥។

៤. ប្រាសាទ​ព្រះវិហារ​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា​ ឆ្នាំ​២០០៨។

៥. ល្បែង​ទាញ​ព្រ័ត្រ​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

៦. ចាប៉ី​ដងវែង​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។

៧. ប្រាសាទ​សម្បូរ​ព្រៃគុក​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក​នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា​ ឆ្នាំ​២០១៧។

៨. ល្ខោន​ខោល​វត្តស្វាយ​អណ្ដែត​​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។

៩. គុនល្បុក្តតោ​​៖ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២៕

Powered by Blogger.