នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha បានប្រកាសប្រជែងនៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ ២០២៣ខាងមុខនេះ
នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-o-cha បានប្រកាសប្រជែងនៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ ២០២៣ខាងមុខនេះ។
អតីតឧត្តមសេនីយ៍យោធារូបនេះបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅក្នុងឆ្នាំ ២០១៤ មុនពេលក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់ក្នុងឆ្នាំ ២០១៩ ប៉ុន្តែប្រជាប្រិយភាពរបស់លោកស្ថិតក្នុងភាពស្រពិចស្រពិល។
លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកដូច្នេះថា «គណបក្សរួបរួមជាតិថៃ (United Thai Nation) បានផ្តល់ការគាំទ្រដល់ខ្ញុំក្នុងការក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ នៅក្នុងការបោះឆ្នោតបន្ទាប់»។
«ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់នៅថ្ងៃនេះថា … ខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងចូលរួមក្នុងតួនាទីនេះ»។
លោកត្រូវគេរំពឹងយ៉ាងខ្លាំងថា នឹងចាកចេញពីគណបក្ស Palang Pracharath (PPRP) ដែលដឹកនាំរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច។
សូមរម្លឹថា កាលពីខែកញ្ញាកន្លងទៅនេះ តុលាការធម្មនុញ្ញាតិថៃបានសម្រេចថា ការកំណត់អាណត្តិរយៈ ៨ឆ្នាំរបស់លោកនឹងបញ្ចប់ក្នុងឆ្នាំ ២០២៥។
ការបរិច្ឆេទពិតប្រាកដនៃការបោះឆ្នោតមិនទាន់ត្រូវបានសម្រេចនៅឡើយទេ ប៉ុន្តែប្រសិនមិនមានការរំលាយសភាមុនពេលកំណត់ សភានឹងបញ្ចប់អាណត្តិនៅក្នុងខែមីនា ហើយការបោះឆ្នោតនឹងធ្វើឡើងនៅខែឧសភា៕
Post a Comment