បារាំងធ្លាប់ផលិតរថក្រោះយក្សមួយអំឡុងសង្គ្រាមលោកលើកទី១ មានប្រវែងជាង១០ម៉ែត្រ និងទម្ងន់៦៩តោន
នៅប្រទេសណាក៏ដោយសុទ្ធតែមានគ្រឿងសព្វាវុធ ក៏ដូចជាយានជំនិះយោធាសម្រាប់ការការពារពីការឈ្លានពានរបស់សត្រូវ។ ប៉ុន្តែវាមិនមែនមានន័យថា គ្រប់ប្រទេសទាំងអស់មានឧបករណ៍យោធាទំនើបៗដូចគ្នាឡើយ ពោលគឺប្រទេសខ្លះជឿនលឿនខ្លាំងតួយ៉ាងដូចជាបារាំង។
ថ្ងៃនេះ Sabay សុំរម្លឹកពីរថក្រោះ Char 2C របស់ប្រទេសបារាំងដែលជាយានជំនិះយោធាដ៏ធំបំផុតចំនួន៥ ដែលធ្លាប់បង្កើតឡើងក្នុងអំឡុងរយៈពេល១សតវត្សចុងក្រោយ។ បារាំងបានអភិវឌ្ឍរថក្រោះដ៏ធ្ងន់ និងធន់បំផុតនេះកាលពីកំឡុងសង្គ្រាមលោកលើកទី១។
ប្រវែងរបស់រថក្រោះនេះគឺ ១០,២៧ម៉ែត្រ ហើយទម្ងន់វិញគឺ ៦៩តោន។ វាត្រូវការការបញ្ជាពីមនុស្សចំនួន ១២នាក់។ Char 2C មានចំនួនផលិតសរុបតែ១០គ្រឿងប៉ុណ្ណោះនៅលើលោក៕
Post a Comment