អេហ្ស៊ីប រកឃើញមឈូសសារពាង្គកាយអាយុ ២៧០០ឆ្នាំ ពីអាមេរិក

កាលពីថ្ងៃច័ន្ទប្រទេសអេហ្ស៊ីប បានប្រកាសពីការរើឡើងវិញនៃមឈូសសារពាង្គកាយ ដែលមានអាយុកាលជិត១,៧០០ឆ្នាំមក។ វាត្រូវបានគេរត់ពន្ធ និងដាក់តាំងបង្ហាញនៅសារមន្ទីរក្នុងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាម៉ាស សូកគ្រី (Sameh Shoukry) បានប្រកាស​ពីការរកឃើញវត្ថុបុរាណ ដែលត្រូវបានគេស្គាល់ថាជា សារ៉ាកូហ្វាហ្គូសបៃតង ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមទូរទស្សន៍កាលពីថ្ងៃចន្ទ។

លោកបាននិយាយថា ម្ឈូសនេះត្រូវយកចេញពីប្រទេសអេហ្ស៊ីប ហើយនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារបេតិកភណ្ឌរបស់ប្រទេស​អេហ្ស៊ីប។ មឈូសនេះមានប្រវែងជិត៣ម៉ែត្រ និងទទឹង៩០ សង់ទីម៉ែត្រ ស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន១៧ ដែលទើបរកឃើញពីរដ្ឋមន្ត្រីទេសចរណ៍ និងវត្ថុបុរាណរបស់សហរដ្ឋអាមេរិក៕






Powered by Blogger.