ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ បានផ្តល់ម៉ូតូម៉ាក VAVE សេរីថ្មី ១ គ្រឿងជារង្វាន់លើកទឹកចិត្ត ដល់សិស្ស ហយ ស្រីនាង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ បានផ្តល់ម៉ូតូម៉ាក VAVE សេរីថ្មី ១ គ្រឿងជារង្វាន់លើកទឹកចិត្ត ដល់សិស្ស ហយ ស្រីនាង

រៀននៅ វិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ
និទ្ទេស A

ពិធីប្រគល់ និងទទួលម៉ូតូនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា វត្តមហាលាភ ភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
យុវសិស្ស ហយ ស្រីនាង អាយុ ១៨ ឆ្នាំ មានទីលំនៅ ឃុំមហាលាភ គឺជាសិស្សតែម្នាក់គត់ក្នុង ស្រុកកោះសូទិន ដែលប្រឡងជាប់បាក់ឌុបនិទ្ទេស A នាឆ្នាំសិក្សា ២០២២ កន្លងមកនេះ ៕ នាងនៅជាមួយម្តាយមេម៉ាយ ដែលមានជីវភាពលំបាក ។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំអោយអាជ្ញាធរធ្វើបណ្ណក្រីក្រជូនដល់ម្តាយរបស់យុវសិស្ស ហយ ស្រីនាង នេះអោយបានឆាប់រហ័ស ។ យុវសិស្ស ហយ ស្រីនាង មានបំណងក្លាយជាសាស្ត្រាចារ្យគណីតវិទ្យា ។

Powered by Blogger.