ធឿន​ ធារ៉ា​ ប្រេីពេលជិត២ខែឈ្នះខ្សែក្រវ៉ាត់៣គ្រឿង​ ខណៈខ្សែក្រវ៉ាត់ទី៣​ចាយពេល២ទឹកផ្តួលដៃគូ២នាក់

ធឿន​ ធារ៉ា​ ប្រេីពេលជិត២ខែឈ្នះខ្សែក្រវ៉ាត់៣គ្រឿង​ ខណៈខ្សែក្រវ៉ាត់ទី៣​ចាយពេល២ទឹកផ្តួលដៃគូ២នាក់

កែង​ពិឃាត​ ធឿ​ន​ ធារ៉ា​ គ្រងបានខ្សែក្រវ៉ាត់ទី៣របស់ខ្លួន​​ ក្រោយប្រេីពេលត្រឹម​២ទឹក​ ក្នុងការផ្តួលដៃគូ២នាក់​ គឺកីឡាករថៃ​ ភីត​ម៉ៃ​ និងកីឡាករគុនខ្មែរ​ ឈឿង​ ល្វៃ​ ឱ្យបោះបង់ការប្រកួតក្នុងទឹកទី១ដូចគ្នា។​ 

គួរជម្រាបថា​ គិតមកទល់ពេលនេះ​ ធឿន​ ធារ៉ា​ គ្រងខ្សែក្រវ៉ាត់បានចំនួន៣គ្រឿងហេីយ​ ខណៈខ្សែក្រវ៉ាត់ទាំង៣គ្រឿងនេះ​ រូបគេប្រេីរយៈពេលត្រឹមតែជិត​ ២ខែ​ប៉ុណ្ណោះ។ ក្នុងនោះមានដូចជា​ ទី១​ ខ្សែក្រវ៉ាត់​ថៃហ្វៃ​ ឈ្នះសៃយុគកាលពីថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២២។ ទី២​ ខ្សែក្រវ៉ាត់IPCC Kun Khmer ឈ្នះThiago​ កាលពីថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយឡែកទី៣​ គឺខ្សែក្រវ៉ាត់Krud Kun Khmer​ ក្រោយឈ្នះភីតម៉ៃ​ និងឈឿង​ ល្វៃ​ នាថ្ងៃទី១៨កុម្ភៈ​ ម្សិលមិញនេះ៕​





Powered by Blogger.