នេះជារបៀបឆែកមើលអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដែលបានថតរួច ធ្វើហើយឬនៅ?

នាពេលថ្មីៗនេះ ឯកឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានធ្វើការបង្ហាញពីរបៀបឆែកមើលថាតើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដែលបានថត និង បំពេញបែបបទរួចរាល់ បានបោះពុម្ពហើយឬនៅ ដោយវិធីសាស្រ្តលឿនៗ និង ងាយស្រួល បំផុតក្នុងសម័យឌីជីថល។

១. សាមីខ្លួនយកបង្កាន់ដៃទៅសាកសួរនៅកន្លែងដែលបានថត និងបំពេញបែបបទ ក្រោយរយៈពេល ៣០ ទៅ ៤៥ថ្ងៃ នៃថ្ងៃការងារ។


២. ចូលគេហទំព័រ www. gdi.gov.kh ជ្រើសយកប៊ូតុង ព័ត៌មានអត្តសញ្ញាណប័ណ្ណ រួចវាយលេខបង្កាន់ដៃទទួលពាក្យ ចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហាយ៉ាងណា ព្រមទាំងមានលេខ របស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។

៣. ទាញយកកម្មវិធី GDl eServices ពីទូរស័ព្ទតាម ប្រព័ន្ធAndroid ឬ iOs រួចចុចចូលប៊ូតុង តាមដានពាក្យស្នើសុំ ហើយវាយលេខបង្កាន់ដៃចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហា យ៉ាងណា ព្រមទាំងមានលេខរបស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។

៤. ទំនាក់ទំនងមកមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើ ការ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ តាមរយៈលេខ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥៕




Powered by Blogger.