សង្ឃឹមថាភាពយុត្តិធម៌ មានចំពោះក្រុមគ្រួសារ ក៏ដូចជា សាមីខ្លួន ជា ជនជាតិខ្មែរ ដែលបានស្លាប់ ចំនួន ៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះ កាស៊ីណូនៅប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ជាក់ស្តែងកេីតចេញពីការយកចិត្តទុកដាក់ ពីអជ្ញាធរ នៅរសៀលថ្ងៃ ច័ន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២០២៣ ត្រូវនឹងថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី លោក វរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡេាះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំង ព្រមទាំងអជ្ញាធរភូមិ និងកំលាំងប្រជាការពារ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារដែលបានបាត់ខ្លួន ចំនួន០៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន កាល២៨ ខែ ធ្នូ ឆ្នាំ២០២៣ ។
ក្នុងនេាះដែរក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ជូនដល់គ្រួសារសព ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០kg ម៉ី ២ កេស ទឹកត្រី១ យួរ ត្រីខ ០១យួរ ទឹកសុទ្ធ ០៥យួរ និងថវិកា ២០០,០០០ រៀល ។ គ្រួសារដែលបាត់សមាជិក មានដូចខាងក្រោម:
គ្រួសាទី១-ប្តីឈ្មោះសំសៀត អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះលីន រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
គ្រួសានេះបន្តថា កូនស្រីបង្កើតរបស់គាត់ឈ្មោះសំ ស្រីមុំ អាយុ៣៣ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យនៅកាស៊ីណូហ្គ្រេន ដាយម៉ឹនស៊ីធី បានបាត់ខ្លួនតាំងពីយប់ទី២៨ ធ្នូ ២០២២ ដែលជាថ្ងៃអគ្គិភ័យបានឆាបឆេះកាស៊ីណូនោះមកទល់ពេលនេះ មិនទាន់ឃើញវិលត្រឡប់មកផ្ទះនៅឡើយទេ បន្សល់ទុកកូនប្រុសស្រី៣នាក់ ឲ្យបុរសជាប្តីជាជនពិការ និងពួកគាត់ជាតាយាយមើលថែនឹងចិញ្ចឹមបីបាច់ទាំងលំបាក។
គ្រួសាទី២-ប្តីឈ្មោះហៀង ប៊ុននឿន អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះសំ សូនី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ គ្រួសាទី២នេះអះអាងថា ប្អូនស្រីរបស់គាត់(ប្អូនស្រីបង្កើតខាងប្រពន្ធ)ឈ្មោះអឿ ធី ជាបុគ្គលឹកកាស៊ីណូហ្គ្រេន ដាយមិនស៊ីធី ផ្នែកអនាម័យបានបាត់ខ្លួនតាំងពីយប់អគ្គិភ័យឆាបឆេះកាស៊ីណូខាងលើ មិនទាន់ឃើញវិលត្រឡប់មកផ្ទះនៅឡើយដែរ។
គ្រួសាទី៣-ប្តីឈ្មោះផល រ៉េត អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះឃុត រ៉ានី អាយុ៥៥ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត បានប្រាប់ថា ក្មួយគាត់(ក្មួយបង្កើតខាងប្តី) ឈ្មោះកែវ វិសុទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ ជាបុគ្គលិកកាស៊ីណូខាងលើ បានបាត់ខ្លួនទាំងមនុស្សទាំងម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០២២មួយគ្រឿង តាំងពីយប់ដែលមានអគ្គិភ័យឆាបឆេះកាស៊ីណូដូចគ្នា។ ឈ្មោះឃឹម វង្ស អាយុ៣២ឆ្នាំ ជាប្តីស្ត្រីរងគ្រោះនៃគ្រួសាទី១(សំស្រីមុំ)ប្រាប់ថា មុនហេតុការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូខាងលើ ប្រពន្ធគាត់បានចេញទៅធ្វើការដូចសព្វមួយដងគឺចូលម៉ោង៨យប់ចេញម៉ោង៨ព្រឹក ប៉ុន្តែបាត់ខ្លួនតាំងពីយប់នោះមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញ។
សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៨ដល់២៩ ខែធ្នូ ឆ្នាំ២០២២ មានរណីអគ្គិភ័យមួយ បានឆាបឆេះអគារកាស៊ីរបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី និងអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត ដោយមានអ្នកស្លាប់២៧នាក់ និងអ្នករងរបួស៥៧នាក់ ខណៈអគារទាំងពីរខាងលើនេះ ត្រូវបានអាជ្ញាធរសម្រេចឱ្យរុះរើដែលគិតមកដល់ពេលនេះ បានជាង៣០ភាគរយហើយ៕
Post a Comment