ចាងហ្វាងសារព័ត៍មានខ្មែរជាយដែន លោកអ៊ុង ថាប់រាំង ត្រូវបានមន្ត្រីនគបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន តាមដិការ

បន្ទាយ​មាន​ជ័យ ​៖ ​ចាងហ្វាង​សារព័ត៌មាន​ខ្មែរ​ជាយ​ដែន ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដីកាបញ្ជា​អោយ​នាំ​ខ្លួនពាក់ព័ន្ធ​​ករណី​ឆបោក​ប្រាក់​៣​ពាន់​ដុល្លា​រ ​និង​ត្រូវ​បាន​នាំ​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។


មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​​​ជនសង្ស័យ
​ត្រូវ​​ឃាត់ខ្លួន​​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ​ជា​ចាងហ្វាង​សារព័ត៌មាន​ខ្មែរ​ជាយ​ដែន មានស្រុក​កំណើត​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ចំណែក​ដើមបណ្តឹង​ឈ្មោះ ឱ​ក ទី​ន​ណា និង​ឈ្មោះ សឿង សីហា ។​

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​ករណី​នាំ​ខ្លួន​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ​បារាំង នេះ​តាម​ដិ​ការ​បង្គាប់​អោយ​នាំ​ខ្លួន​ឈ្មោះ​ខាងលើ​នេះ​ចូល​មក​បង្ហាញខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រ​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក កាល​អំឡុង​ឆ្នាំ​២០១៨​ ស្ថិត​ចំណុច​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត កំណត់​អោយ​បាន​មុន​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៣​។

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា​៖​ ករណី​នាំ​ខ្លួន​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ បារាំង នេះ​តាម​ដីកាបង្គាប់​ករណី​ឆបោក​លុយ​ចំនួន​៣.០០០​ដុល្លា​រ ទទួលយក​ទៅ​រត់ការ​ធ្វើ​ប្លង់​ដី​អោយ​គេ​នៅ​អំឡុង​ឆ្នាំ​២០១៨ ​ដោយ​ធ្វើ​មិន​ហើយ​ មិន​ព្រម​ប្រគល់​លុយ​អោយ​ម្ចាស់​វិញ​ ដោយ​សន្យា​ថ្ងៃនេះ​ថ្ងៃ​នោះ​មិន​បាន​សង ទើប​ប្តឹង​ទៅ​តុលាការ​ចេញ​ដី​កាបញ្ជា​នាំ​ខ្លួន​លេខ ​០០១​ចុះ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

យោង​តាម​ព័ត៌មាន​ពី​គ្រួសារ​និង​សាច់ញាតិ​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ បារាំង បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ​បានអោយ​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ បារាំង មក​ទទួល​ដិ​ការ​លើក​ទី​២ ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញុង​អោយ​មានការ​រ​រើ.សអើ.ង ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ហើយ​ពេល​ចេញពី​ប៉ុស្តិ៍​ត្រូវ​បាន​កម្លាំង​ន​កា​រិ​យ៉ា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​នាំ​ខ្លួន​ឈ្មោះ អ៊ុ​ង ថាប់​រាំង ហៅ បារាំង ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​និង​ករណី​ឆបោក​ ។










Powered by Blogger.