ចិន ឥណ្ឌា និងប៉ាគីស្ថានចូលរួមផ្តល់ជំនួយ និងក្រុមអ្នកសង្គ្រោះទៅកាន់ប្រទេសតួកគី បន្ទាប់ពីកើតមានគ្រោះ.រ.ញ្ជួ.យ.ដី.ដ៏.សា.ហា.វ.បំផុតក្នុងប្រវត្តិសាស្ត្រ

ចិន-ឥណ្ឌា-ប៉ាគីស្ថាន៖ រដ្ឋាភិបាលចិន ឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមក្នុងការផ្តល់ជំនួយមនុស្សធម៌ និងក្រុមអ្នកជួយសង្គ្រោះទៅកាន់ប្រទេសតួកគឺ បន្ទាប់ពីកើតមានហេតុការណ៍គ្រោះរញ្ជួយដីដ៏អាក្រក់មួយដែលបានសម្លាប់មនុស្សអស់ជាង ១១,០០០នាក់ និងរាប់ម៉ឺននាក់ផ្សេងទៀតរងរបួស គិតត្រឹមល្ងាចថ្ងៃពុធ ទី៨ ខែកុម្ភៈ។

ក្នុងនោះ រដ្ឋាភិបាលចិនបានប្រកាសថា នឹងផ្តល់ជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ជិត ៦លាន់ដុល្លារអាម៉េរិក ខណៈប្រទេសប៉ាគីស្ថានឯណោះវិញក៏បានបញ្ជូនក្រុមអ្នកជួយសង្គ្រោះប្រមាណជា ១១២២នាក់ បូករួមទាំងរបស់របរប្រើប្រាស់ចាំបាច់ជិត ១៦តោន តាមរយ:ជើងហោះហើរនៃយន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងដែលហោះចាកចេញពីទីក្រុង Islamabad កាលពីព្រឹកថ្ងៃអង្គារ ក្នុងទិសដៅឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេសតួកគីដែលជាទីកន្លែងរងផលប៉ះពាល់ខ្លាំងជាងគេដោយសារតែគ្រោះរញ្ជួយដី។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលឥណ្ឌា បានបញ្ជូនក្រុមអ្នកជួយសង្គ្រោះចំនួន ២លើករួចមកហើយ គិតត្រឹមយប់ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ដោយនៅក្នុងជើងហោះហើរនីមួយៗ រួមមានគ្រឿងឧបករណ៍សម្រាប់ជួយសម្រួលដល់កិច្ចការជួយសង្គ្រោះ និងគ្រឿងបរិក្ខាពេទ្យ រួមទាំងរបស់របរប្រើប្រាស់ដែលចាំបាច់មួយចំនួនទៀត ៕

ប្រភព៖ Reuters Connect



Powered by Blogger.