Bobi បំបែកកំណត់ត្រា Guinness World Record ជាសុនខចាស់ជាងគេបំផុតមិនធ្លាប់ដែលមានរបស់ពិភពលោក

 អន្ដរជាតិ៖ សុនខBobi អាយុ ៣០ឆ្នាំ របស់ព័រទុយហ្គាល់ បានបំបែកកំណត់ត្រា Guinness World Record ជាសុខន​ចាស់ជាង​គេ​​បំផុតមិនធ្លាប់ដែលមានរបស់ពិភពលោក ពោល គឺបំបែកកំណត់ត្រាចាស់ដែលឈរជើងបានរយៈពេល ១សតវត្ស​រ៍កន្លងមក​នេះ។

Bobi ដែលត្រូវបានបង្កាត់ពូជពីសុនខ Rafeiro do Alentejo គឺជាសុនខបង្កាត់ពូជដែលមានអាយុ​កាលមធ្យម​ចន្លោះ ១២ឆ្នាំ ដល់ ១៤ឆ្នាំ។ ការបំបែកកំណត់ត្រានេះ បានកើតមានរយៈពេល ២សប្តាហ៍ប៉ុណ្ណោះ ក្រោយសុនខ Spike the Chihuahua អាយុ ២៣​ឆ្នាំ ​​ត្រូវបានគេផ្តល់កំណត់ត្រា​ជាសុនខចាស់ជាងគេបំផុតនៅលើពិភពលោក៕

Powered by Blogger.