ករណីគប់កញ្ចក់ឡាន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពគប់កញ្ចក់ឡានបុរសម្នាក់បណ្តាលឱ្យបែកចំហៀងខាងក្រោយ។ ការឃាត់ខ្លួន នេះធ្វើឡើងនៅវេលាម៉ោង១៨:៤០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិត្រពាំងខ្ចៅ ឃុំរាមអណ្កើក ស្រុកគិរីវង់ ខេត្តតាកែវ...។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថាមានបុរសម្នាក់សង្ស័យថាបែកថ្នាំ បានធ្វើសកម្មភាពយកកំណាត់ឈើគប់ទៅលើរថយន្តម៉ាក RAVE4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-2833 ដែលមានម្ចាស់ឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ កំពុងធ្វើដំណើរតាមដងផ្លូវទៅផ្ទះ ក្នុងភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ  ភ្លាមៗកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ព្រែក តុង អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ និងគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ 

Powered by Blogger.