យុវតីម្នាក់ លេបថ្នាំងងុយដេកអស់២បន្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ព្រោះតែអន់ចិត្ត និងចាស់ទុំប្រៀនប្រដៅ
រាជធានីភ្នំពេញ ៖ យុវតីម្នាក់តែងតែដើរលេងច្រើន ហើយជីដូនបានឃាត់មិនឲ្យដើរជាហេតុធ្វើឲ្យនាងខឹងក៏មានទំនាស់ពាក្យសម្ដីគ្នាមួយប្រាវរវាងរូបនាងនិងជីដូន ហើយនាងតូចចិត្តខ្លាំងណាស់ ។បន្ទាប់មកក៏បានចូលទៅដេកនៅក្នុងបន្ទប់ឡៅតឿរួចលេ.បថ្នាំងងុយដេកអស់២បន្ទះ បណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិត។
ហេតុការណ៍ខាងលើនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ២៤៦ ផ្លូវលេខ៣ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកយាយប៉ុល ពិលី អាយុ៦៦ឆ្នាំ បានប្រាប់ឲ្យនគរបាលដឹងថា យុវតីរងគ្រោះរូបនោះគឺជាចៅស្រីរបស់គាត់ ហើយនាងឈ្មោះស្រ៊ុន យ៉ាហ្សេនីន អាយុ១៧ឆ្នាំ ជាសិស្សរៀននៅសាលាប៊ែលធី សាខាព្រែកកំពឹស នាងបានរស់នៅជាមួយគាត់តាំងពីនាងនៅតូចមកម្ល៉េះ ។ កន្លងមកចៅរបស់គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិណាស់ ហើយរូបគាត់តែងតែធ្វើការអប់រំឃាត់មិនឲ្យដើរលេងច្រើនទេ តែនាងមិនដែលស្តាប់រូបគាត់ឡើយ ។
លោកយាយបាននិយាយបន្តទៀតថា រហូតនៅវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចៅស្រីរបស់គាត់បានរៀបចំខ្លួនដើម្បីចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិទៀត តែរូបគាត់ឃាត់មិនឲ្យចេញទៅ ធ្វើឲ្យនាងខឹងក៏ទាស់សម្តីគា្នមួយប្រាវ ។ បន្ទាប់មកចៅរបស់គាត់ក៏ឡើងទៅគេងក្នុងបន្ទប់ឡៅតឿបាត់ទៅ ហើយគាត់ពុំបានដឹងថាចៅស្រីលេ.បថ្នាំបញ្ចប់ជីវិតឡើយ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ រូបគាត់បានហៅចៅស្រីដែរ តែមិនឮឆ្លើយតបសោះ បន្ទាប់មកគាត់ក៏ឡើងទៅមើលក្នុងបន្ទប់ ហើយក៏ឃើញចៅស្រីដេកស្លា.ប់បា.ត់ទៅហើយ ដោយឃើញមានសំបកថ្នាំងុយដេកជាច្រើនគ្រាប់នៅក្បែស.ពចៅស្រី រួចក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ព្រែកកំពឹសតែម្ដង។
នគរបាលបានប្រាប់ថា ក្រោយពីទទួលបានព័ត៌មានខាងលើនោះកម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹសបានចុះទៅកាន់ទីនោះពិនិត្យជាក់ស្ដែងជុំវិញកទីតាំងកើតហេតុ បន្ទាប់មកធ្វើរបាយការណ៍និងកំណត់ហេតុរួចប្រគល់ស.ពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ហើយក្រុមគ្រួសារស.ពពុំបានប្ដឹងផ្ដល់អ្វីឡើយ៕
Post a Comment