ជោគជតារាសី សម្រាប់ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣

ជោគជតារាសី​ សម្រាប់ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖     
 ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ធ្លាក់ចុះ ។ រាល់កិច្ចការងារទាំងឡាយ និងមានឧបសគ្គរាំងស្ទះ ធ្វើឱ្យអារម្មណ៍ធុញធប់ តប់ប្រមល់ មួម៉ៅឆេវឆាវ អាចបង្កជាទំនាស់នៅក្នុងរង្វង់ការងារ ក៏ដូចជាទីសាធារណៈ។ ចំពោះរឿងគ្រួសារ និងស្នេហា មាភាពរកាំរកូស មិនចុះសម្រុង ឈានទៅដល់ផ្លូវបែកបាក់ទៀតផង ។

ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ឡើងខ្ពស់ ។ លោកអ្នកនឹងអាចប្រកបកិច្ចការងារ ទាំងឡាយ ដោយក្ដីសប្បាយរីករាយជាមួយលទ្ធផលគួរជាទីគាប់ប្រសើរ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពស្នាមញញឹម សប្បាយរីករាយ ត្រជាក់ត្រជុំដូចទឹកអម្រិត ។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីធ្លាក់ចុះ ។ លោកអ្នកអាចនឹងចាញ់បោកគេ ដោយសារតែជឿតាមពាក្យលួងលោម ។ ត្រូវប្រយ័ត្នកូនចៅ ហាមកុំឱ្យចេញក្រៅយប់ព្រលប់។ សម្រាប់ដៃគូស្នេហា អាចនឹងប្រះឆា​ ដោយសារតែការខឹងច្រឡោត មិនចេះអធ្យាស្រ័យ ។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី មធ្យម ។ លោកអ្នកអាចប្រកបកិច្ចការ បានដូចសព្វមួយដង គ្រាន់តែពុំសូវកាក់កប ។ ត្រូវតមពាក្យសម្ដី កុំតវ៉ាច្រើននាំអន្តរាយខ្លួន ។ ចំណែកស្នេហាមានភាពល្អូកល្អិនដូចសព្វមួយដង ។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ធ្លាក់ចុះ ។ ត្រូវតែជៀសវាងរាល់ការល្បួងលួងលោមពីអ្នកដទៃ ដូចជាចង់ដឹងពីព័ត៌មានផ្ទាល់ខ្លួនអ្នកជាដើម ។ ត្រូវប្រយ័ត្នសព្វគ្រប់តាំងពីសកម្មភាពរបស់លោកអ្នក ព្រោះថ្ងៃនេះអាចនឹងមានគ្រោះថ្នាក់។ ដោយឡែកចំពោះរឿងគ្រួសារ និងស្នេហា មិនមានភាពរកាំរកូសអ្វីឡើយ ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ល្អបង្គួរ ។ លោកអ្នក នឹងមានអ្នកមកពឹងពំនាក់អាស្រ័យច្រើន ហើយអ្នកទាំងនោះនឹងនាំលាភសក្ការឱ្យអ្នកវិញនៅថ្ងៃណាមួយ តែត្រូវប្រាកដថាអ្នកទាំងនោះគឺជាមិត្តភក្ដិជិតស្និទ្ធ ឬសាច់ញាតិរបស់អ្នក ជៀសវាងជួយគេភ្លេចជួយខ្លួនឯង ក្រែងអាសន្នទៅថ្ងៃក្រោយ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម យល់ចិត្តគ្នាទ្វេមួយជាពីរ ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ឡើងខ្ពស់ ។ លោកអ្នកជួបសំណាងធំក្នុងឆាកជីវិត ដូចជាមានគេជូនការដូធំ ឱកាសការងារធំ តំណែងធំ ជាដើម ។ បើជាអ្នករកស៊ី នឹងមានអតិថិជនគាំទ្រច្រើន លុយកាក់ហូរចូលដូចទឹក ។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ល្អបង្គួរ ។ លោកអ្នកអាចបំពេញការងារ ជំនួញជួញដូរទៅបានដោយរលូន ដូចសព្វមួយដង ។ ជីវិតគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងទទួលបានឱកាសការងារថ្មី សមប្រកបតាមចិត្តប្រាថ្នារបស់អ្នក ដែលប៉ងមកជាយូរ ។ លាភសក្ការច្រើន នឹងមកក្បែរខ្លួនអ្នកជាហូរហែ គិតអ្វីក៏ចេញ ធ្វើអ្វីក៏បានសម្រេច ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ល្អូកល្អិន ដូចទឹកអង្គបំពង់ខ្ចី ។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីធ្លាក់ចុះ ។ លោកអ្នកនឹងមានអារម្មណ៍ខកចិត្ត សោកសៅ នៅក្នុងកិច្ចការប្រចាំថ្ងៃ ព្រមទាំងរឿងគ្រួសារ និងស្នេហាផងដែរ​ ។ ត្រូវប្រុងប្រយ័ត្នទៅលើទ្រព្យសម្បត្តិ ក្រែងត្រូវបាត់បង់ដោយយថាហេតុណាមួយ ។ ព្យាយាមធ្វើចិត្តឱ្យសប្បាយ ត្រូវគិតពីបញ្ហាសុខភាព ។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីស្ថិតនៅ មធ្យម ។ រាល់កិច្ចការងារទាំងឡាយ នឹងទទួលបានលទ្ធផលល្អ ទៅតាមកិច្ចប្រឹងប្រែងរបស់អ្នក ។ រាល់ដំណើរទីជិតទីឆ្ងាយ នឹងប្រកបតែសុវត្ថិភាព សុខសប្បាយទាំងទៅ ទាំងមក ។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសណាមួយឡើយ ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ល្អបង្គួរ ។ ថ្ងៃនេះលោកអ្នកនឹងទទួលបានដំណឹងល្អពី គម្រោងការណាមួយនៅក្នុងរង្វង់ការងារ ក៏ដូចជារបររកស៊ី ។ ត្រូវចាំថាកុំចំណាយពេលវេលាច្រើនដើរហើរ លេងសើចឥតបានការ ប្រយ័ត្នលាភក្លាយជាស៊យ​។ ចំពោះគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នាទ្វេមួយជាពីរ ៕

Powered by Blogger.