ព្រះមហាក្សត្រព្រះរាជទានតួនាទីដំឡេីងឋានន្តរសក្ដិជូនបណ្ឌិតហ៊ុនម៉ាណែតជា «នាយឧត្ដមសេនីយ៍»
រាជធានីភ្នំពេញ ៖ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ប្រោសព្រះរាជទានដំឡើងឋានន្តរសក្ដិជា«នាយឧត្ដមសេនីយ៍» ជូនឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២៣ បានត្រាស់បង្គាប់ដំឡើងឋានន្តស័ក្ដិ នាយឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អត្តលេខ០៣៣៨៨៣ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍នៃកងយោពលខេមរភូមិន្ទ។
ព្រះរាជក្រឹត្យបានឲ្យសម្ដេច ហ៊ុន សែននាយករដ្ឋមន្ត្រី ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ៕
Post a Comment