ជោគជតារាសី សម្រាប់ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ឡើងខ្ពស់ ។ លោកអ្នក នឹងទទួលបានលាភសក្ការធំ ហួសពីការរំពឹងទុកពីការងារ ក៏ដូចជាមុខរបរ ។ ថ្ងៃនេះប្រសិនបើលោកអ្នកចង់ពឹងពាក់កិច្ចអ្វីមួយទៅអ្នកដទៃ ក៏បានសម្រេច សមជាទីប្រាថ្នា ។ ចំពោះរង្វង់គ្រួសារ និងស្នេហា  មានតែភាពផ្អែមល្ហែម ល្អូកល្អិន ដូចទឹកអប់បំពង់ខ្ចី ។

ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ធ្លាក់ចុះ។ លោកអ្នកនឹងមានអ្នកតាមមកផ្ចាញ់ផ្ចាល ប៉ងប្រព្រឹត្តិអំពើអាក្រក់ណាមួយ ដូច្នេះត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា ចូលផ្ទះឱ្យបានមុនថ្ងៃលិច ហាមដើរហើរ ផឹកស៊ី ប្រយ័តុ្នសប្បាយក្លាយជាទុក្ខប៉ុនភ្នំ ។ បើនៅក្នុងរង្វង់គ្រួសារ និងស្នេហា មានតែរឿងចម្រូងចម្រាស់ អាចបង្កជាជម្លោះប្រេះស្រាំ ទៀតផង ។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ អស់លោកអ្នក នឹងមានអារម្មណ៍ធូរស្បើយពីភាពតានតឹងមួយចំណែកធំ ដោយសារតែមានអ្នកមានបុណ្យ មានអំណាច តាមជួយឃុំគ្រង ។ ថ្ងៃនេះលោកអ្នកគិតអ្វី ធ្វើអ្វីក៏សម្រេច ទៅតាមបំណងប៉ងប្រាថ្នា ។ នៅក្នុងរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែម ត្រជាក់ត្រជុំ ដូចទឹកអម្រឹត ។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី មធ្យម ។ លោកអ្នកអាចប្រកបកិច្ចការ បានរលូនដូចសព្វមួយដង គ្រាន់តែពុំសូវកាក់កប ។ ត្រូវតមពាក្យសម្ដី កុំតវ៉ាច្រើននាំអន្តរាយខ្លួន ។ ចំណែកស្នេហាមានភាពល្អូកល្អិនដូចសព្វមួយដង ។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ឡើងខ្ពស់ ។ លោកអ្នកជួបសំណាងធំក្នុងឆាកជីវិត ដូចជាមានគេជូនការដូធំ ឱកាសការងារធំ តំណែងធំ ជាដើម ។ បើជាអ្នករកស៊ី នឹងមានអតិថិជនគាំទ្រច្រើន លុយកាក់ហូរចូលដូចទឹក ។ ចំពោះរង្វង់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអប់បំពង់ខ្ចី ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ឡើងខ្ពស់ត្រដែត។ លោកអ្នក នឹងបានជួបមនុស្សចិត្តធម៌ ចិត្តបុណ្យ តាមជួយកអាសារអ្នក  មិនថាក្នុងកាលៈទេសៈណាក៏ដោយ ។ មិនតែប៉ុណ្ណោះ បើអ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ ក៏អាចនឹងមានឱកាសបានឡើងតំណែងថ្មី ប្រាក់បៀវត្សថ្មី សមជាទីប្រាថ្នា ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ស្អិតល្មួត ដូចស្រមោចនិងស្ក ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ធ្លាក់ចុះ ។ លោកអ្នកនឹងមានគ្រោះ ដោយបង់ទ្រព្យសម្បត្តិដែលខំសន្សំទុក ដូច្នេះប្រសិនបើមាននរណាបបួលបណ្ដាក់ទុក ឬបបួលទិញអចលនទ្រព្យនោះ ត្រូវផ្អាកសិន ហើយប្រយ័ត្នសុខភាបជាចំបង ។ បើជារឿងគ្រួសារ និងស្នេហា មានភាពរកាំរកូស ឈានទៅរកឈ្លោះប្រកែកគ្នា ឬអាចនឹងប្រេះស្រាំទៀតផង ។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី មធ្យម ។ លោកអ្នកអាចបំពេញការងារ ជំនួញជួញដូរទៅបានដោយរលូន ដូចសព្វមួយដង ។ ជីវិតគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ធ្លាក់ចុះ ។ លោកអ្នកនឹងមានអារម្មណ៍ខកចិត្ត សោកសៅ នៅក្នុងកិច្ចការប្រចាំថ្ងៃ ព្រមទាំងរឿងគ្រួសារ និងស្នេហាផងដែរ  ។ ត្រូវប្រុងប្រយ័ត្នទៅលើទ្រព្យសម្បត្តិ ក្រែងត្រូវបាត់បង់ដោយយថាហេតុណាមួយ ។ ព្យាយាមធ្វើចិត្តឱ្យសប្បាយ ត្រូវគិតពីបញ្ហាសុខភាព ។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសណាមួយឡើយ ។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ខ្ពស់ត្រដែត ។ លោកអ្នកនឹងទទួលបានឱកាសការងារថ្មី សមប្រកបតាមចិត្តប្រាថ្នារបស់អ្នក ដែលប៉ងមកជាយូរ ។ លាភសក្ការច្រើន នឹងមកក្បែរខ្លួនអ្នកជាហូរហែ គិតអ្វីក៏ចេញ ធ្វើអ្វីក៏បានសម្រេច ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ល្អូកល្អិន ដូចទឹកអប់បំពង់ខ្ចី ។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី  មធ្យម ។ រាល់កិច្ចការងារទាំងឡាយ នឹងទទួលបានលទ្ធផលល្អ ទៅតាមកិច្ចប្រឹងប្រែងរបស់អ្នក ។ រាល់ដំណើរទីជិតទីឆ្ងាយ នឹងប្រកបតែសុវត្ថិភាព សុខសប្បាយទាំងទៅ ទាំងមក ។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសណាមួយឡើយ ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ខ្ពស់ត្រឡែត ។ លោកអ្នកនឹងទទួលបានឱកាសការងារថ្មី ដែលជាការងារក្នុងក្ដីប្រាថ្នា មិនតែប៉ុណ្ណោះ លោកអ្នកនឹងមានឱកាសបានចាប់ដៃវិយោគទុនជាមនុស្សជិតស្និទ្ធ ហើយកិច្ចនេះ នឹងជាស្ពានដ៏ល្អដើម្បីកសាងអនាគតដ៏ភ្លឺស្វាង ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអប់បំពង់ខ្ចី ៕

Powered by Blogger.