ជនមានពិការភាព ៤៩៨នាក់ ក្នុងស្រុកមង្គលបូរីទទួលបានការបើកផ្តល់របបគោលនយោបាយពីសម្តេចតេជោ

ខេត្តបន្ទាយមានជ័យ៖ ជនមានពិការភាពកាយសម្បទា ពិការញាណដឹង ពិការសតិបញ្ញា ការផ្លូវចិត្ត និងប្រភេទពិការផ្សេងៗទៀតដែលបានបាត់បង់ ឬខូចខាតសរីរាង្គ ណាមួយដែលនាំឱ្យមានលក្ខណៈមិនប្រក្រតី ចំនួន ៤៩៨នាក់ ក្នុងសហគមន៍ ស្រុកមង្គលបូរី ទទួលបានការបើកផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅផ្សារចំការតាមដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអភិបាលខេត្តបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនពិការ ពិសេសធ្វើឱ្យជីវភាពរស់នៅរបស់ជនពិការ និងគ្រួសារមានភាពប្រសើរឡើង គោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាល ភាពពេញលេញ និងលើកកំពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការ ធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហឹង្សា និងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាពស្ត្រីពិការ កុមារពិការ និងជនពិការគ្រប់ប្រភេទ»។

សូមបញ្ជាក់ផងដែរថា ជនមានពិការភាពដែលត្រូវទទួលរបបគោលនយោបាយនៅ ស្រុកមង្គលបូរី មានចំនួន ចំនួន ៤៩៨នាក់ ក្នុងនោះដែរជនពិការក្រីក្រកំរិតធ្ងន់ចំនួន ៣១៦នាក់ (ទទួលរបបគោល នយោបាយចំនួន ១២ខែ) កំរិតមធ្យមចំនួន ១៨២នាក់ (ទទួលរបបគោលនយោបាយចំនួន ៦ខែ) សរុបទឹកប្រាក់បើកផ្ដល់ជូនចំនួន ៩៧ ៦៨០ ០០០៛ (កៅសិបប្រាំពីរលានប្រាំមួយរយប៉ែតសិបពាន់ រៀលគត់)៕









Powered by Blogger.