​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន ជនជាតិ​ឡាវ​ ​២​នាក់ ​ជាមួយវត្ថុ​តាង​១៣​កញ្ចប់​ធំ ជាសារធាតុញៀន​

ខេត្តស្ទឹងត្រែង​ ៖ ​ជនជាតិ​ឡាវ​ចំនួន​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​ជាមួយវត្ថុ​តាង​១៣​កញ្ចប់​ធំ​ កាលពី​វេលា​ម៉ោង​៧​និង​០៥​នាទីថ្ងៃទី២៧ មីនា ស្ថិត​នៅ​ចំណុច​ស្ពាន​ទី​២​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ​កាល​​ពីវេលាម៉ោង​ខាងលើ ​ជនសង្ស័យ​ជនជាតិ​ឡាវ​ចំនួន​២​នាក់ បាន​បើកបរ​រថយន្ត​ម៉ាក​គា ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ឡាវ ​ឆ្លងកាត់​ច្រករបៀង​ចូល​មក​ទឹកដី​ខ្មែរ​ដោយ​មាន​ការ​សង្ស័យ​កម្លាំង​នគរបាល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ ក៏​បាន​ឃាត់​សាកសួរ​ត្រួតពិនិត្យលិខិតឆ្លងដែន​ និង​រថ​យន្ត​ដោយ​ប្រទះ​ឃើញ​ធុង​ពណ៌​បៃតង​មួយ ច្នៃ​ដាក់​ស្ករ​រងូ​(​កាក​ស្ករ​)​មួយកំណាត់​លើ​ និង​បិទ​សន្ទះ​ពី​ក្នុង ។

គ្រានោះ​ ត្រូវកម្លាំង​សម​ត្ថ​កិច្ច​ក៏​បាន​សម្រេច​កាត់​ធុង​ប្រទះ​ឃើញ​កញ្ចប់​ថ្នាំ​ញៀន​ដោយ​បង្កប់​ជាមួយ​ដីខ្សាច់​ចំនួន​១៣​កញ្ចប់ធំ​អាច​​និង​មាន​ទម្ងន់​១៣​គីឡូក្រាម​ ។ ​ តាម​ប្រភព​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា​ ជនសង្ស័យ​ជន​ជាតិ​ឡាវ​ខាងលើ​ ទី​១-​ឈ្មោះ​កែវ គង់​មឿង ភេទប្រុស​ អាយុ​២៣​ឆ្នាំ កើត​នៅ​ភូមិចម​កែវ ស្រុក​កៃ​សន ខេត្ត សុវណ្ណ​ខេត្ត ទី​២-​ឈ្មោះ ណុ​ក សុវណ្ណ​សាម ភេទ​ប្រុស ​អាយុ២០​ឆ្នាំ កើត​នៅ​ភូមិ​ណា​សៃ ស្រុកហ្វឿ​ង រាជធានី​វៀង​ច័ន្ទ ប្រទេស​ឡាវ​ ៕





Powered by Blogger.