អាកាសធាតុនឹងក្តៅខ្លាំងរហូតដល់ ៣៨អង្សា

ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា ពោលគឺរយៈពេលមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងកើនកម្តៅព្រមទាំងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានចេញផ្សាយនៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣។

ក្រសួង​ធនធានទឹកបានបញ្ជាក់ថា៖ «មួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួលក្នុងការកកើតឡើងនូវស្រទាប់កម្តៅ ស្ថានភាពបែបនេះនឹងធ្វើឱ្យ(heat low pressure cell) បណ្តាលឱ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ »។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៦-៣៨ អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

រីឯតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៦- ៣៨ អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។ ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​ មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥ អង្សាសេ ដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕Powered by Blogger.