ជោគជតារាសី សម្រាប់ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣

ជោគជតារាសី​ សម្រាប់ថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖   

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ល្អបង្គួរ ។ លោកអ្នកអាចនឹងមានជំនួយពីសំណាក់មនុស្សដទៃ ហើយមនុស្សទាំងនោះហើយ នឹងនាំលាភ នាំសំណាងឱ្យអ្នកនៅថ្ងៃក្រោយ គ្រាន់តែអ្នកត្រូវប្រើកម្លាំងកាយ ចិត្តឱ្យច្រើន ទាំងក្នុងសង្គមការងារ និងរបររកស៊ី ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម យល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំឆ្លូវ៖ (ធាតុដីពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងទទួលបានការស្រឡាញ់ ចោមរោមពីអ្នកផងទាំងពួង ដូច្នេះប្រសិនបើជាអ្នករកស៊ី និងមានលុយកាក់ ហូរចូលមិនដាច់ តែបើជាអ្នកធ្វើការ បុគ្គលិក មន្ត្រីរាជការ ក៏ទទួលបានការស្រឡាញ់ យកចិត្តទុកដាក់ពីសំណាក់ចៅហ្វាយនាយផងដែរ ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ល្អូកល្អិន ដូចទឹកអង្គបំពង់ខ្ចី ។

ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ល្អបង្គួរ ។ លោកអ្នកនឹងចាប់ផ្ដើមទទួលបានផលចំណេញពីមុខជំនួញរបស់អ្នកដែលបានបើកក្នុងរយៈពេលយូរមកហើយ ហើយទន្ទឹមគ្នានេះក៏ទទួលបានផលអវិជ្ជមានខ្លះដែរ។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានជាបញ្ហាចោទឡើយ ផ្ទុយទៅវិញមានតែភាពរីករាយ និងស្នាមញញឹមជាមួយគ្នា ។

ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី​ ឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងពេញចិត្តជាមួយលទ្ធផលការងាររបស់អ្នក ហើយបើជាអ្នករកស៊ី ជំនួញជួញដូរតូចធំ នឹងទទួលបានលាភសក្ការធំពីការខិតខំប្រឹងប្រែង ។ សម្រាប់ជីវិតគ្រួសារ ស្នេហា មានភាពសុខដុម ត្រជាក់ត្រជុំ ដូចទឹកអម្រិត យ៉ាងដូច្នោះដែរ ។

ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ ធ្លាក់ចុះ ។ លោកអ្នកនឹងជួបរឿងខកបំណងណាមួយ ទាក់ទងនឹងលទ្ធផលការងារ ឬជំនួញជួញដូរប្រចាំថ្ងៃ ។ ត្រូវត្រិះរិះពិចារណា ឱ្យបានវែងឆ្ងាយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ព្រោះហានិភ័យនៃការសម្រេចចិត្តខុសរបស់អ្នកខ្ពស់ណាស់ ហើយការសម្រេចចិត្តនេះនឹងប៉ះពាល់ដល់អនាគតយ៉ាងខ្លាំង។ សម្រាប់គ្រួសារ និងស្នេហា មានបញ្ហារកាំរកូសបន្តិចបន្តួច មិនខានឡើយ ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ មធ្យម ។ ត្រូវប្រុងប្រយ័ត្នពាក្យសម្ដី ខន្តី ខាំមាត់សង្កត់ចិត្ត រឿងតិចតួច កុំគិត ហើយលើកមកជារឿងធំ ព្រោះជម្លោះនឹងកើតមានទាំងនៅកន្លែងការងារ និងក្នុងរង្វង់របររកស៊ីជាដើម។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសណាមួយឡើយ ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ខ្ពស់ត្រដែត ។ លោកអ្នកនឹងមានដំណឹងល្អនៅក្នុងរង្វង់ការងារ ក៏ដូចជារបររកស៊ី ។ កិច្ចប្រឹងប្រែងរបស់អ្នកពីមុនមក នឹងទទួលបានលទ្ធផលល្អនៅថ្ងៃនេះ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី ។

ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ខ្ពស់ត្រដែត ។ លោកអ្នកនឹងមានឱកាសបង្កើតមុខរបរថ្មីមួយ ហើយមុខរបរនោះនឹងនាំអ្នកទៅរកភាពរុងរឿងនាពេលអនាគត ។ អ្នកជុំវិញខ្លួន នឹងរីករាយដោយសារអ្នក ហើយអាចចាត់ទុកអ្នកជាមនុស្សអស្ចារ្យ ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានតែភាពល្អូកល្អិន និងផ្អែមល្ហែមបំផុត ។

ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក រាសី ធ្លាក់ចុះ ។ កិច្ចការងារប្រចាំថ្ងៃ របស់លោកអ្នក នឹងជួបរឿងឈឺក្បាល ក្ដៅក្រហាយ មិនដាច់ ។ បើជាជីវិតស្នេហា គូស្វាមីភរិយា អាចនឹងចែកផ្លូវគ្នា ដូច្នេះគួរប្រយ័ត្នពាក្យសម្ដី ខាំមាត់សង្កត់ចិត្ត ខន្តីអាធ្យាស្រ័យ ឱ្យគ្នាទៅវិញទៅមក ។

ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ខ្ពស់ត្រដែត ។ កុំស្ទាក់ស្ទើរ ប្រសិនបើមានគម្រោងធ្វើអ្វីមួយដែលគិតថានឹងមានប្រយោជន៍សម្រាប់អ្នក ព្រោះអ្វីទាំងនោះនឹងធ្វើឱ្យអ្នកទទួលបានលទ្ធផលលើសពីការរពឹងទុក ។ សម្រាប់គ្រួសារ និកងស្នេហា មានភាពល្អូកល្អិន ផ្អែមផ្ហែមដូចទឹកអង្គបំពង់ខ្ចី ។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសី ខ្ពស់ត្រដែត ។ រាល់សំណើណាមួយរបស់អ្នក នឹងទទួលបានការយល់ព្រម ពីភាគីម្ខាងទៀត ដូច្នេះ គួរតែមានផែនការច្បាស់លាស់នៅក្នុងសំណើ ដើម្បីយកអនុវត្តប្រកបដោយប្រសិទ្ធភាព ។ ជីវិតស្នេហា និងគ្រួសារ មានតែភាពរលូន ល្អូកល្អិន ពុំមានរឿងរកាំរកូសដោយប្រការណាមួយឡើយ ។

ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ធ្លាក់ចុះ ។ បើជាអ្នកធ្វើការ បុគ្គលិក មន្ត្រីរាជការ អាចនឹងមិនមាននរណាចាប់អារម្មណ៍ជាមួយមតិយោបល់របស់អ្នក រហូតកើតជាការអាក់អន់ចិត្ត ធុញធប់ តប់ប្រមល់នឹងការងារ ។ បើជាអ្នករកស៊ី ជំនួញជួញដូរតូចធំ ក៏នឹងត្រូវប្រឈមមុខនឹងការខាតបង់ ។ ដោយឡែកសម្រាប់រឿងគ្រួសារ និងស្នេហា មិនមានភាពរកាំរកូសអ្វីឡើយ៕

Powered by Blogger.