ឯកឧត្តម ខៀវ កាញារីទ្ធ ជម្រុញអោយប្រពន្ធ័ផ្សព្វផ្សាយជាតិ បន្តផ្សាយអោយកាន់តែទូលំទូលាយនូវសេចក្តីថ្លែងព័ត៌មាន របស់ក្រសួងការបរទេស ទាក់ទងការកាត់ទោស លោក កឹម សុខា(ទទក)

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បន្តផ្សាយអោយកាន់តែទូលំទូលាយនូវសេចក្តីថ្លែងព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងការកាត់ទោស លោក កឹម សុខា កាលពីពេលថ្មីៗមកនេះ ដោយក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ដោយបានកត់សម្គាល់ជាមួយក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយ ចំនួនដែលបានតម្លើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក ដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ ដូចមានចែង នៅក្នុង មាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ ទំនងការទូត (VCDR-1961)។

ការថ្លែងសរសើរនេះធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៣ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ។

ការថ្លែងថា សវនាការរបស់ លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ» គឺជាការថ្លែង បែបរើសអើង និងមានចរិកលាក់ពុត។ ការពិត ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារ មានការ បំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនា នយោបាយទេ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវបានចែង យ៉ាងច្បាស់នៅក្នុងមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ប្រទេសលោកខាងលិចក៏បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីបរទេស ដូចមានឧទាហរណ៍ជាច្រើនអំពីអ្នកនយោបាយ ដែលត្រូវបានកាត់ទោសចំពោះបទល្មើសដ៏អាក្រក់នេះ ៕


Powered by Blogger.