បារាំងជួយកម្ពុជា ៥០ម៉ឺនអឺរ៉ូ ដើម្បីសិក្សាគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣

ក្រសួងសេដ្ឋកិច្ចបារាំងបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥០ម៉ឺនអឺរ៉ូ​ការ ដល់ដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣។

នេះបើយោងតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា  ដោយមានការចូលរួមពី ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសកម្ពុជា ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ លោកស្រី ប្រធានទីភ្នាក់បារាំង សម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា និងតំណាង ទីប្រឹក្សាបច្ចេកទេស SUEZ Consulting ។

នាឱកាសនោះ ឯកឧត្តម ឡុង ណារ៉ូ បានបញ្ជាក់ថា គម្រោងបាក់ខែងជំហានទី៣ គ្រោងនឹងចាប់ផ្តើមសិក្សានៅចន្លោះខែតុលា និងវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈការសាងសង់អាចនឹងចាប់ផ្តើមនៅចន្លោះឆ្នាំ ២០២៤ និង ២០២៥។

ឯកឧត្តមបន្ត  ក្រោយបញ្ចប់ការសាងសង់គម្រោងនេះអាចនឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតប្រមាណ ១៩៥ពាន់ម៉ែត្រ ក្នុងមួយថ្ងៃ ។

គួររបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ត្រូវបានបែងចែកជា ៣ដំណាក់កាល ក្នុងនោះរោងចក្រទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាព ១៩៥ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ និងគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ជំហានទី២ មានសមត្ថភាព ១៩៥ ពាន់ម៉ែត្រគូបដូចគ្នា គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៤។

Powered by Blogger.