លោក Joe Biden ស្នើឱ្យរុស្ស៊ី ដោះលែងអ្នកកាសែតអាមេរិកាំងដែលកំពុងជាប់ឃុំ
យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅថ្ងៃទី៣១ ខែមីនា បានអំពាវនាវឱ្យរុស្ស៊ីដោះលែងអ្នកកាសែតអាមេរិក លោក Evan Gershkovich ដែលត្រូវបានឃុំខ្លួនដោយទីក្រុងម៉ូស្គូ ពីបទចារកម្ម។
លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននៅពេលសួរអំពីសាររបស់គាត់ទៅកាន់ទីក្រុងម៉ូស្គូទាក់ទងនឹងការចាប់ខ្លួនអ្នកកាសែតខាងលើ ដោយលោកបាននិយាយថា «ដោះលែងគាត់ទៅ»។ជាមួយគ្នាលោក Biden ក៏បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនមានគម្រោងបណ្តេញអ្នកការទូតរុស្ស៊ី ដើម្បីជាសងសឹកនោះទេ។
សូមរំលឹកថា Gershkovich អ្នកយកព័ត៌មានរបស់ Wall Street Journal ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ខ្លួន ហើយត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងប្រមូលព័ត៌មាននៅរោងចក្រឧស្សាហកម្មយោធា។ នេះជាលើកទីមួយហើយដែល អ្នកកាសែត អាមេរិក ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទចារកម្ម៕
លោក Gershkovich អ្នកយកព័ត៌មានរបស់ Wall Street Journal ពេលឃាត់ខ្លួន
Post a Comment