ស្ត្រីម្នាក់ស្លាប់ ខណៈពេលកំពុងវះកាត់កែដើមទ្រូង នៅមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ ខណៈពេលកំពុងវះកាត់ដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ភស្ស យីហោ មជ្ឈមណ្ឌល កែសម្ផស្ស អន្តរជាតិ M25ដោយ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូន​ពេញ​ចុះ​ដល់​ទីតាំង​កើតហេ​តុភ្លាមៗ។

ហេតុការណ៍នេះដែរបានកើតឡើងកាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣ ខែមិនា ឆ្នាំ​២០២៣ នៅមជ្ឈមណ្ឌល កែសម្ផស្ស អន្តរជាតិ M25 ចំណុចផ្ទះលេខ 73B ផ្លូវលេខ 70 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបង្ហើបប្រាប់ថា ស្ត្រីរងគ្រោះមានឈ្មោះ ឃុន ចន្នី អាយុ៤១ ទីលំនៅ​ភូមិ​គីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត បានសុំស្វាមីគាត់ថាទៅកែច្រមុះ ប៉ុន្តែស្ត្រី​បែរ​ជា​លួច​កែដើមទ្រូងដោយមិនប្រាប់គ្រួសារឡើយ ស្រាប់តែមកជួបរឿងស៊យរហូតស្លាប់។

ក្នុងហេតុការណ៍នេះដែរ ខាងមជ្ឈមណ្ឌលកែសម្ភស្ស មិនទាន់មានការបញ្ជាក់ណាមួយឡើយ អំពីហេតុការណ៍ដែរកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលកែសម្ភស្សរបស់ខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចបានផ្អាកដំណើរការគ្លីនិកបណ្តោះអាសន្ន រង់ចាំ​សមត្ថកិច្ច​ខាង​ការិយាល័យ​បច្ចេក​វិទ្យាយាសាស្ត្រ និង លោកគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ត្រួត​ពិនិត្យ​ជុំវិញ​កន្លែង​កើត ក៏ដូចជាធ្វើកោសល្យវិច័យទៅលើសពរកមូលហេតុអំពីការស្លាប់របស់ស្ត្រីរងគ្រោះ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តត្រួតពិនិត្យតាមជំនាញ រកមូលហេតុនៃការស្លាប់ តើ​មាន​ការ​ពាក់ព័ន្ធ​គ្នាជាមួយ បច្ចេកទេសកែសម្ភស្សដែរ ឫទេ ? ចំណែក​សព​សមត្ថកិច្ចបាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដឹក​យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕







Powered by Blogger.