ឃាតកម្ម! កូនវាយសម្លាប់ឪពុកបង្កើត នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដោយសារឥទ្ធិពលគ្រឿងញៀន

បុរសម្នាក់វ័យ៥២ឆ្នាំ ត្រូវបានកូនទាញធុងហ្គាសវាយបណ្ដាលឲ្យស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ដោយសារឥទ្ធិពលគ្រឿងញៀន។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ុន ឆៃឡេង អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនបង្កជាកូនឈ្មោះ ឡេង បារាំង អាយុ២៧ឆ្នាំជាមនុស្សបែកថ្នាំ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុកូនចិត្តឃោរឃៅ បានបែកថ្នាំបាត់បង់ស្មារតី ទាញយកធុងហ្គាសវាយបោកខ្ទប់ទៅលើឪពុកបណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ដេកក្នុងផ្ទះតែម្តង។ ខណៈនោះត្រូវបានសាច់ញាតិក្រុមគ្រួសាររាយការណ៍ ទៅសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងកសាងសំណុំរឿងទៅតាមនីតិវិធីផងដែរ។

ចំណែកសាកសពត្រូវបានក្រុមគ្រួសារ និងបងប្អូនរៀបចំចាត់ចែងធ្វើបុណ្យនៅតាមប្រពៃណី៕



Powered by Blogger.