នគរបាលបំបែកសំណុំរឿងកា.ប់ប្ល.ន់ម៉ូតូ​​ នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៦នាក់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៦នាក់ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះ៣នាក់ យកម៉ូតូ១គ្រឿងនៅក្រុងប៉ោយប៉ែតត្រូវបាននគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា​ ជនសង្ស័យ៦នាក់ (ភេទប្រុស) ដែលត្រូវឃាត់ខ្លួន រួមមាន៖ -ឈ្មោះ ជិន ចក់ ភេទប្រុស អាយុ១៧ឆ្នាំ ,២-ឈ្មោះ សុះ ដារី អាយុ២៣ឆ្នាំ ,៣-ឈ្មោះ ផាត សុភិន អាយុ១៧ឆ្នាំ,​ -ឈ្មោះ ថា បញ្ញា អាយុ១៧ឆ្នាំ ,៥-ឈ្មោះ វង់ សាវន អាយុ១៦ឆ្នាំ, -ឈ្មោះ មើយ ស៊ីម៉េង អាយុ១៧ឆ្នាំ ដែលពួកគេស្នាក់នៅភូមិសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

លោកបានបន្តថា កាលពីវេលាម៉ោង៩:៣០នាទីយប់​ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានជនសង្ស័យ១ក្រុមមានគ្នា៦នាក់ជិៈម៉ូតូ ២គ្រឿងមានកាំបិតបានធ្វើសកម្មភាពជិះម៉ូតូតាម​​ធាក់ម៉ូតូជនរងគ្រោះ ហើយកាប់យកម៉ូតូ១គ្រឿងទៅបាត់របស់​ជនរងគ្រោះ៣នាក់ (ភេទប្រុស) រួមមានទី១-ឈ្មោះ ដៀប បញ្ញា អាយុ១៦ឆ្នាំ, ២-ឈ្មោះ វ័ន រ៉ាយុក អាយុ១៦ឆ្នាំ, ៣-ឈ្មោះ ឆន សុវណ្ណថៃ អាយុ១៦ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំពិល ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។

លោកបន្ថែមទៀតថា​ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដោយជនសង្ស័យ៤នាក់ឃាត់បាននៅក្រុងប៉ោយប៉ែត និង២នាក់ទៀតឃាត់ខ្លួននៅស្រុកអូរជ្រៅ​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ ក្រោយការសាកសួរជនសង្ស័យ៦នាក់​ បានសារភាពថាពួកគេបានធ្វើសកម្មភាពជិះម៉ូតូ២គ្រឿង​ និងប្រើប្រាស់ដាវសាំម៉ូរ៉ៃធាក់ម៉ូតូបណ្តួលហើយ បានយកខ្នងកាំបិតកាប់ទៅលើជនរងគ្រោះយកម៉ូតូពិតមែន៕ 

Powered by Blogger.