ជោគជតារាសី សម្រាប់ថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះ ល្អបង្គួរ។ រាល់កិច្ចការងារ ឬជំនួញជួញដូរប្រចាំថ្ងៃ ប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានលាភសក្ការច្រើនគួរសម គ្រាន់តែត្រូវចំណាយកម្លាំងកាយចិត្តច្រើនបន្តិច។ ថ្ងៃនេះហាមមានកម្មវិធីជួបជុំមិត្តភក្ដិផឹកស៊ី ដល់យប់ជ្រៅ និងត្រូវប្រយ័ត្នកូនចៅកុំដើរឆ្ងាយ ក្រែងមានផលមិនល្អកើតឡើង។ ចំពោះគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម មិនមានរកាំរកូសឡើយ។
ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ មធ្យម ។ លោកអ្នកអាចនឹងមានអារម្មណ៍ហត់នឿយបន្តិចទាក់ទងនឹងកិច្ចការងារ ក៏ដូចជារបររកស៊ីប្រចាំថ្ងៃ តែសូមកុំអស់កម្លាំងចិត្តព្រោះ អ្វីដែលយើងកំពុងគិត និងអនុវត្ត គឺជាការណ៍ល្អ នឹងនាំឱ្យយើងរីកចម្រើននៅថ្ងៃអនាគត។ ចំពោះគ្រួសារ និងស្នេហា មិនមានរឿងរកាំរកូសណាមួយឡើយ គ្រាន់តែមិនសូវជាមានរឿងសប្បាយចិត្តនិយាយរកគ្នា ។
ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ឡើងខ្ពស់ ។ អស់លោកអ្នក នឹងបានជួបសំណាងធំ ដែលនឹងនាំមកដោយមនុស្សសម្បុរខ្មៅ មាឌធំម្នាក់ ហើយមនុស្សនោះគឺធ្លាប់ស្គាល់គ្នាជាមួយអ្នកកន្លងមក គ្រាន់តែមិនសូវមានទំនាក់ទំនងគ្នា ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ដូចស្រមោចនិងស្ករ។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ធ្លាក់ចុះ។ លោកអ្នកនឹងមានកង្វល់ច្រើន ទៅលើរឿងការងារ រកស៊ី និងថ្ងៃអនាគត ។ កង្វល់នេះកើតឡើងដោយសារតែអ្នកបាក់ទឹកចិត្តក្នុងការបំពេញភារកិច្ចមិនបានល្អ បង្កឱ្យមានការស្ដីបន្ទោសពីចៅហ្វាយនាយ ។ ហើយបើជាអ្នករកស៊ី អាចនឹងប្រឈមមុខចាញ់បោកគេ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងពាក្យប្រកែក មាត់ក បន្តិចបន្តួច មិនបង្កជាធំដុំទេ ។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ មធ្យម ។ លោកអ្នកអាចប្រកបការងារ របររកស៊ី បានដោយទទួលលទ្ធផលល្អគ្រាន់បើ គ្រាន់តែហាមទុកចិត្ត អ្នកក្បែរខ្លួនដែលមិនមែនជា គ្រួសារ ប្ដី ប្រពន្ធ ខ្លាំងពេក ប្រយ័ត្នអស់អង្កច្រកឆ្នាំង ។ ដកឃ្លារឿងដើរលេង ស៊ីផឹក ចូលផ្ទះឱ្យបានមុនថ្ងៃលិច ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពល្អូកល្អិន យល់ចិត្តគ្នាទៅវិញទៅមក។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ល្អបង្គួរ ។ ដ្បិតតែថ្ងៃនេះអស់លោកអ្នកមានអារម្មណ៍ថាហត់នឿយបន្តិច ប៉ុន្តែលទ្ធផលការងារ និងការរកស៊ី របស់អ្នកគឺទទួលបានយ៉ាងជាទីគាប់ចិត្ត ។ រាល់ការដើរហើរ ធ្វើដំណើរទៅទីជិតឆ្ងាយ ប្រកបតែសុវត្ថិភាព ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម និងកាន់តែយល់ចិត្តគ្នា។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី មធ្យម ។ រាល់កិច្ចការងារ ក៏ដូចជាដំណើររកស៊ីប្រចាំថ្ងៃរបស់អស់លោកអ្នក គឺប្រព្រឹត្តទៅរលូនដូចសព្វមួយដង គ្រាន់តែទាមទារឱ្យមានការគិតគូរ វែងឆ្ងាយបន្តិច ព្រោះហានិភ័យក្នុងការចាញ់បោកគេឡើងខ្ពស់ជាងសព្វមួយដង។ ចំពោះរឿងគ្រួសារ និងស្នេហា មិនមានភាពរកាំរកូសណាមួយឡើយ ។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ល្អបង្គួរ ។ អស់លោកអ្នកនឹងមានអារម្មណ៍ល្អប្រសើរ ព្រោះតែបញ្ហាទាំងប៉ុន្មានដែលកប់ក្នុងចិត្តជាយូរមកហើយនោះ ត្រូវបានដោះស្រាយជាបណ្ដើរៗ ដោយមានការជួយជ្រោមជ្រែងពីមិត្តភក្ដិ និងសាច់ញាតិបងប្អូន ។ បើជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ សូមឱ្យមានការប្រុងប្រយ័ត្នបន្តិច ជៀសវាងធ្វើដំណើរពេលយប់ ។ សម្រាប់រឿងគ្រួសារ និងស្នេហា មានការចុះសម្រុងគ្នា មិនមានបញ្ហាចោទឡើយ។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ឡើងខ្ពស់ ។ លោកអ្នកនឹងទទួលបានឱកាសថ្មី ទាំងការងារ និងរបររកស៊ី ដោយសារតែមានជំនួយពីមនុស្សជិតខ្លួន ។ បញ្ហាទាំងប៉ុន្មាននឹងត្រូវដោះស្រាយជាអន្លឺ ទៅតាមបែបផែននៃរបៀបរបស់អ្នក ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស)អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ លោកអ្នកនឹងទទួលបានពាក្យពោលសរសើរ ឬរង្វាន់លើកទឹកចិត្តពីចៅហ្វាយនាយ ។ បើជាអ្នករកស៊ី នឹងមានអតិថន ឬលុយកាក់ ហូរចូលដូចទឹក។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ល្អូកល្អិន ហើយយល់ចិត្តគ្នាកាន់តែខ្លាំងឡើង។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីស្ថិតនៅ ធ្លាក់ចុះ ។ លោកអ្នកនឹងអាចជួបគ្រោះថ្នាក់ណាមួយជាយថាហេតុ ដូច្នេះត្រូវកាត់បន្ថយការសប្បាយខាងក្រៅជាមួយមិត្តភក្ដិ ដាច់ខាតត្រូវចូលផ្ទះមុនថ្ងៃលិច និងហាមយកខ្លួនបៀតជាមួយមនុស្សដែលទើបតែស្គាល់គ្នា និងហាមចំណាយលុយកាក់ទៅលើការបណ្ដាក់ទុន និងកក់ ផ្សេងៗ។ សម្រាប់រឿងគ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសឡើយ។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ឡើងខ្ពស់ ។ លោកអ្នកនឹងទទួលបានរង្វាន់ លាភសក្ការជាឱកាសថ្មីនៅក្នុងវិស័យថ្មី តាមរយៈការណែនាំពីមនុស្សក្បែរខ្លួន ។ បើជាអ្នករកស៊ី នឹងទទួលបានទំនុកចិត្តពីដៃគូ និងអតិថិជន។ សម្រាប់រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ល្អូកល្អិន ត្រជាក់ត្រជុំ ដូចទឹកអម្រឹត៕
Post a Comment