ជោគជតារាសី សម្រាប់ថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣

ជោគជតារាសី​  ​សម្រាប់ថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖ 

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ឡើងខ្ពស់ត្រដែត។ រាល់ដំណើរជិតឆ្ងាយរបស់អស់លោកអ្នកនឹងជួបតែសំណាងល្អ មានអ្នកចិត្តបុណ្យតាមជួយចូកចែវគ្រប់ជំហាន។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានតែភាពផ្អែមល្ហែមនិងការយល់ចិត្ត។

ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវថ្ងៃនេះ មធ្យម។ មានបញ្ហាជាច្រើន ដែលនឹងចូលមកឱ្យលោកអ្នកដោះស្រាយនៅថ្ងៃនេះ។ រាល់កិច្ចការងា ក៏ដូចជាមុខរបរប្រចាំថ្ងៃ របស់អ្នក ដែលជួបតែរឿងស្មុគស្មាញ រហូតបណ្ដាលឱ្យមានអារម្មណ៍តានតឹង ប៉ុន្តែក៏អាចដោះស្រាយស្ថានភាពបាន ដោយការខន្តី អត់ធ្មត់។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងជួបរឿងរកាំរកូសខ្លះៗ។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ធ្លាក់ចុះ។ សូមប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរជិតឆ្ងាយរបស់អស់លោកអ្នក។ ជាពិសេសចូរមានចិត្តអត់ធ្មត់ និងអត់ឱនរាល់ពាក្យសម្ដីឬកាយវិការអ្នកដទៃដែលធ្វើឱ្យប៉ះពាល់អារម្មណ៍លោកអ្នក។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានបញ្ហារកាំរកូស។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះល្អបង្គួរ​។ លោកអ្នកនឹងបានជួបអ្នកចិត្តបុណ្យ តាមជួយជ្រោមជ្រែង ប៉ុន្តែក៏គង់មានចិត្តចង់បានផលប្រយោជន៍ពីអ្នកវិញខ្លះៗផងដែរ។ លោកអ្នកនឹងមានឱកាសទទួលបានការងារល្អ ស្របតាមចិត្តប្រាថ្នា ហើយបើជាអ្នករកស៊ី​នឹងមានលុយកាក់ហូរចូលល្មមសមគួរ។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានតែការយល់ចិត្តគ្នា។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនះ ឡើងខ្ពស់ត្រដែត។​កិច្ចការងារទាំងឡាយ ទាំងពួងរបស់អស់លោកអ្នកថ្ងៃនេះ នឹងប្រព្រឹត្តិទៅយ៉ាងរលូនគួរជាទីពេញចិត្ត។ លោកអ្នកអាចនឹងជួបនូវប្រភេទមនុស្សនាំយកតែប្រយោជន៍មកឱ្យ។ ចំពោះរឿងស្នេហាមានភាពផ្អែមល្ហែម ស្គាល់តែសុភមង្គលក្នុងក្រុមគ្រួសារ។

ឆ្នាំម្សាញ់​៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ល្អបង្គួរ។ រាល់កិច្ចការងារទាំងឡាយ ទាំងពួងរបស់អស់លោកអ្នកថ្ងៃនេះ នឹងប្រព្រឹត្តិទៅរលូនដូចសព្វមួយដង។ បើចំពោះរឿងគ្រួសារ និងស្នេហា គឺគ្មានចោទជាបញ្ហាអ្វីនោះទេ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងជួបមនុស្សមកពីឆ្ងាយ ហើយនាំលាភនាំជ័យមកឱ្យ។ ក្នុងរបររកស៊ីនិងការងារក៏មានតែអ្នកយល់ចិត្តយល់ថ្លើម។ ចំពោះរឿងគ្រួសារ និងស្នេហា គឺមានតែការយល់ផ្អែមល្ហែមដូចទឹកនិងត្រី។​

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ ឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបំពេញការងារទាំងឡាយទាំងពួងបានសម្រេចដូចសេចក្ដីប៉ង បំណងប្រាថ្នា ហើយលទ្ធផលក៏ទទួលបានសមទៅតាមកិច្ចខំប្រឹងប្រែងរបស់លោកអ្នក។ សម្រា​ប់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នា ត្រជាក់ត្រជុំ ដូចទឹកអប់បំពង់ខ្ចី។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសីល្អបង្គួរ។ កិច្ចការងារទាំងឡាយ ទាំងពួងរបស់អស់លោកអ្នកថ្ងៃនេះ នឹងប្រព្រឹត្តិទៅរលូន និងមានតែការស្រឡាញ់ចូលចិត្តពីអ្នកដទៃ។ បើចំពោះរឿងគ្រួសារ និងស្នេហាមានភាពផ្អែមល្ហែម ស្គាល់តែស្នាមញញឹម និងសុភមង្គល។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីល្អបង្គួរ។ រាល់កិច្ចការងារដែលលោកអ្នកប្រកប គឺដំណើរការរលូនទៅមុខជាធម្មតា។ លោកអ្នកអាចនឹងជួបនូវរឿងមិនសប្បាយចិត្តខ្លះ ប៉ុន្តែដោយសេចក្ដីអត់ធន់ ឧបសគ្គទាំងប៉ុន្មាននឹងរលាយបាត់អស់។ ចំពោះរឿងគ្រួសារ និងស្នេហា មានការយល់ចិត្តគ្នាជាធម្មតា។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីធ្លាក់ចុះ ។ លោកអ្នកនឹងជួបនូវសត្វជើងបីដែលនាំមកនូវគ្រោះចង្រៃ។ ចូរប្រយ័ត្នប្រយែងមនុស្សដែលមកពីឆ្ងាយព្រោះអាចនឹងមានរឿងដល់ខ្លួនបាន។ ចូរមានចិត្តអត់ធ្មត់ចំពោះស្នេហាទើបអាចចាប់ដៃគ្នាយូរអង្វែងបាន។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះល្អបង្គួរ។ លោកអ្នកអាចបំពេញការងារទាំងឡាយទាំងពួងបានសម្រេចដូចសេចក្ដីប៉ង បំណងប្រាថ្នា ហើយលទ្ធផលក៏ទទួលបានសមទៅតាមកិច្ចខំប្រឹងប្រែងរបស់លោកអ្នក គ្រាន់តែមានមិត្តរួមការងារខ្លះចូលខ្លួនមកបំបាក់ទឹកចិត្តរបស់អ្នក។ សម្រា​ប់គ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម យល់ចិត្តគ្នា ត្រជាក់ត្រជុំ ដូចទឹកអង្គបំពង់ខ្ចី។ ប៉ុន្តែចូរចាំថា បើកាលណាលោកអ្នកហ៊ានតែប្រកាន់សេចក្ដីក្រោធខឹងតែបន្ដិច នោះក្ដីហ្មងសៅនឹងរត់មករកអ្នកជាក់ជាមិនខាន៕

Powered by Blogger.