ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ក្នុងឱកាសជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជួបជុំសំណេះសំណាល និង ទទួលទានអាហារសាមគ្គី ជា មួយ មហាគ្រួសារ កីឡាកម្ពុជាចំនួន ៤.២៦៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖

-សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជារង់ចាំ៦៤ឆ្នាំ ទើបសម្រេចចិត្ត​យកឆ្នាំ២០២៣នេះ សម្រាប់ជាឆ្នាំទទួលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតស៊ីហ្គេម។

-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាអាចរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ នេះ គឺជាគុណបំណាច់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានចាប់ផ្ដើមរៀបចំប្រកួតជាលក្ខណៈអន្តរជាតិជាលើកដំបូងនៅកម្ពុជា គឺព្រឹត្តិការណ៍កីឡា GANEFO។

-សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ​ជាតិអូឡាំពិក ពិនិ ត្យរៀបចំគោលនយោបាយសម្រាប់កីឡាករ ដែលចូលរួម​ប្រកួតហើយ​ធ្លាក់ខ្លួនមានពិការភាព។

-សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសអំពាវនាវ និងសុំការយោគយល់​ពីប្រជាពលរដ្ឋ​នៅភ្នំពេញ ដែលត្រូវប្រឈមនឹងការកកស្ទះចរាចរណ៍ ក្នុងពេលអំឡុងនៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលចូលទស្សនាស៊ីហ្គេម មិនត្រូវទទួល ការបង់ថ្លៃណាមួយឡើយ ហើយដើម្បីគ្រប់គ្រង​សណ្ដាប់ធ្នាប់​នៅកន្លែងប្រកួត​ឱ្យបានល្អ ដោយអ្នកចូលទស្សនាស៊ីហ្គេមទាំងអស់ នឹងទទួលបានសំបុត្រម្នាក់មួយសន្លឹក ដោយមិនមានគិតកម្រៃ ដើម្បីងាយស្រួលរកកន្លែងអង្គុយ និងច្រកសម្រាប់ចេញ-ចូល។






Powered by Blogger.