ខ្មាន់​កាំ​ភ្លើ​.​ង​ម្នាក់​បា​.​ញ់​ជា​ច្រើន​គ្រាប់ ​ចំណុច​ក្បែរ​ជ្រោះ​បាត់​ស្នេហ៍

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខ្មាន់​កាំ​ភ្លើ​.​ង​ដៃ​ឆៅ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង រួច​ដក​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ់​បោះ​យ៉ាង​អនា​ធិប​តេយ្យ បន្ទាប់​មក​ក៏​ជិះ​ម៉ូតូ​បន្តដំណើរ​ចេញ​ទៅ​បាត់ ដោយ​បន្សល់​ទុក​សំបក​គ្រាប់​ជាង​១០​គ្រាប់​ឲ្យ​សមត្ថកិច្ច​រើស​យក​ទៅ​ទុក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ក្បែរ​ជ្រោះ​បាត់​ស្នេហ៍ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស មិន​ចាំ​ស្លាក​លេខ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ 

លុះ​មក​ដល់​ចំណុច​កើតហេតុ បុរស​រូប​នោះ​ក៏​ដក​កាំ​ភ្លើ​.​ង​ខ្លី​មួយ​ដើម​ពី​ចង្កេះ រួច​ក៏​បា​.​ញ់​ឡើង​ទៅ​លើ​មេឃ​ចំនួន​២​គ្រាប់ ហើយ​ក៏​ជិះ​ម៉ូតូ​ទៅ​មុខ​បណ្តើ​របា​.​ញ់​ផ្ទប់​ដី​បណ្តើរ​អស់​ជា​ច្រើន​គ្រាប់​បន្ថែម​ទៀត ទើប​បន្តដំណើរ​ជិះ​ចេញ​ទៅ​បាត់​ស្រមោល​យ៉ាង​រំភើយ ដោយ​មិន​ខ្លាចញញើត​អ្វី​ទាំងអស់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មួយ​ភូមិ​ចេញ​មក​មើល និង​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​។

បន្ទាប់​មក​សមត្ថកិច្ច ក៏​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ប្រមូល​សំបក​គ្រាប់​ដែល​បន្សល់​ទុក​ពី​ខ្មាន់​កាំ​ភ្លើ​.​ង​បាន​ចំនួន​១២​គ្រាប់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ប្រមូល​វត្ថុ​តាង​ដែល​បន្សល់​ទុក​ពី​ខ្មាន់​កាំ​ភ្លើ​.​ង​រូប​នោះ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕



Powered by Blogger.