ពិធី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីត្រៀមរៀបចំកម្មវិធីបុណ្យចូលឆ្នាំបន្ទាយឆ្មារ
ពិធី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីត្រៀមរៀបចំកម្មវិធីបុណ្យចូលឆ្នាំបន្ទាយឆ្មារ ។
បន្ទាយមានជ័យ: ពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីត្រៀមរៀបចំកម្មវិធីបុណ្យចូលឆ្នាំបន្ទាយឆ្មារ នៅទីតាំងអាសនៈអវលោកិតិស្វារៈដៃ៣២ នៃប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារីដើម្បីកម្ពុជា និង ការអភិវឌ្ឍន៍ លោកជំទាវ កែ សួនសុភី ស សុខា , ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា , ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានការអញ្ជើញរួមពី លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធ ច្រើនរូប។
គោលបំណងនៃកម្មវិធីនេះ គឺជាការបំពេញទៅតាមពិធីសាសនាតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរបុរាណរៀងមក ដើម្បីសុំទីតាំងអនុញាតិប្រារព្ធពិធីចូលឆ្នាំបន្ទាយឆ្មារ និងសុំសេចក្តីសុខពីទេវតា វត្ថុស័ក្តិសិទ្ធទាំងឡាយដែលថែរក្សានៅក្នុងប្រាសាទបន្ទាយឆ្មារ តាមជួយថែរក្សាក្រុមការងារទាំងអស់បំពេញការងារតាមផ្នែកនីមួយៗ និងកម្មវិធីទាំងមូលដំណើរការដោយរលូន និងប្រកបដោយជោគជ័យនាពេលខាងមុខ ៕
Post a Comment