នៅដើមឆ្នាំ២០២៣ នេះ មានលោកស្នងការ ចំនួន ៤រូប កំពុងល្បីខ្លាំងនៅលើបណ្ដាញសង្គម
នៅក្នុងចំណោមស្នងការ រាជធានីខេត្ត ទាំង២៥ខេត្ត-ក្រុង មានស្នងការ ចំនួន ៤រូប ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គម និងបណ្តាសារព័ត៌មាន នានា តេីមានស្នងការខេត្តណាខ្លះ? តោះមកតាមដានទាំងអស់គ្នា ជាមួយ Read News ដូចតទៅ ÷
១-ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ សកម្មភាពការងារ របស់លោកស្នងការរូបនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ចាប់តាំងពីលោក ត្រូវបានឡើងជាស្នងការ កាលពីខែមេសា ឆ្នាំ២០១៥ បេីគិតមកដល់ពេលបច្ចុប្បន្នមានរយៈពេល ៨ឆ្នាំហេីយ ។ មុនឡើង ជាស្នងការខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ គឺជាស្នងការរង រាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ និងអតីតប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដែលគេស្គាល់ថា ជាមន្រ្តីមួយរូប ដែលមានជំនាញខ្ពស់ លេីជំនាញ លើផ្នែកព្រហ្មទណ្ឌ និងធ្លាប់បានបញ្ចេញស្នាដៃ ជាច្រើន លេីការបង្ក្រាបបទល្មើសនានា ។ មកដល់ឆ្នាំពី២០២៣ ខណៈដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស វត្តមាន ជនបរទេស ដែលភាគច្រើន ជាជនជាតិចិន បានបង្កររឿងឈឺក្បាលច្រើន ដែលធ្វើអោយលោកស្នងការ ហាក់មិនសូវមានពេលទំនេរឡើយ បេីធៀបនិងបណ្តាស្នងការ ផ្សេងៗទៀត ។ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង
៣-ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ល្បីខ្លាំង ជាស្នងការ ពោពេញទៅដោយ ភាពទន់ភ្លន់ ម៉ឺងម៉ាត់ សមត្ថភាពខ្ពស់ ទាំងចំណេះធ្វើ និងចំណេះដឹង លោកបាន រៀបរាប់យ៉ាងខ្បោះខ្បាយ នូវសំណុំរឿង កុមារី លួត លីហ្សា នៅក្រុងប៉ោយប៉ែត ថ្លែងក្នុងសន្និសិទសារព័ត៌មាន ដោយរៀបចំដោយអង្គភាពអ្នកនាំពាក្យ ។ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ទទួលបានការកោតសរសើរ និងការគោរព ពីមជ្ឈដ្ឋានមហាជន គ្រប់ស្រទាប់វណ្ណ: ព្រោះតែការធ្វើការ អដ្ឋាធិប្បាយ មានភាពច្បាស់លាស់ មានអំណាស់ អំណាងត្រឹមត្រូវ កាយវិការពាក្យសំដីទន់ភ្លន់ តែម៉ឺងម៉ាត់ ប្រកបដោយចំណេះដឹង និងទំនួលខុសត្រូវលេីការងារ ។ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងកាន់ដំណែងជាស្នងការ កាលពីខែកញ្ញា ឆ្នាំ២០២០ ដែលគិតមកទល់ពេលនេះ ជិត ៣ឆ្នាំហេីយ មុនឡើងកាន់ជាស្នងការ លោកធ្លាប់ជាស្នងការរង និងធ្លាប់ជាមន្ត្រីអាវុធហត្ថ មួយរូប ។ លោកគឺជាស្នងការដំបូងគេ ដែលបានរៀបចំកម្មវិធីអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន ក្នុង កម្មវិធីឆ្លងឆ្នាំ នូវស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ។
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ
Post a Comment