ក្លាយជាជនសង្ស័យ ក្រោយព្រួតវាយ បុរសម្នាក់សង្ស័យជាចោរ បណ្តាលឱ្យស្លាប់នៅកណ្តាលវាលស្រែ
ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋ៧នាក់បានក្លាយជាជនសង្ស័យ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងករណីព្រួតវាយបុរសម្នាក់សង្ស័យជាចោរលួច បណ្តាលឱ្យស្លាប់នៅកណ្តាលវាលស្រែទាំងយប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយពីស្រែកព័ទ្ធចាប់ រយៈពេល ១០នាទី បងរបស់គាត់ឈ្មោះ អ៊ុន រ៉ា ក៏ចូលក្នុងផ្ទះខ្លួនយកពិលទៅបំភ្លឺដើររកមើលចោរក្នុងដីភូមិទៀត តែមិនឃើញគាត់ក៏ត្រឡប់ទៅវិញ បន្ទាប់មកទៀតបងស្រីគាត់ឈ្មោះ អ៊ុន សារុំ បានមកដេកជាមួយខ្លួន លុះដល់ម៉ោងប្រហែល ៤ទៅ៥ទៀបភ្លឺ សមត្ថកិច្ចនគរបាលបានស្រែកហៅខ្លួន ឱ្យក្រោកឡើងសួរនាំពីហេតុការណ៍ចោរចូលលួច គាត់បានប្រាប់ថាចោរចូលលួចតែមិនបានលួចទ្រព្យសម្បត្តិអ្វីនោះទេ។
យោងតាមបំភ្លឺពីសាក្សីនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងស្រែករបស់ម្ចាស់ផ្ទះឈ្មោះ ថា មានចោរចូលផ្ទះ និងឃើញក្រុមជនសង្ស័យទាំង ០៧នាក់ខាងលើ រត់ចេញពីរោងបុណ្យផ្ទះឈ្មោះ ជូ សុផល (ហៅប៉ិល)នាំគ្នាទៅព័ទ្ធផ្ទះរបស់ឈ្មោះ អ៊ុន សារឿន។ បន្ទាប់មកពួកគេចាប់ចោរនោះបាន ក៏ធ្វើសកម្មភាពព្រួតវាយបណ្ដាលឱ្យស្លាប់តែម្ដង។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវប្រមូលភស្តុតាង និងឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ ខាងលើមកសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យទាំង០៧នាក់ រួមទាំងវត្ថុតាងសមត្ថកិច្ចជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
Post a Comment