អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំកម្លាំងអន្តរាគមន៍ជួលជុលផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ អភិបាលរងខេត្ត អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងទាំងបី យុវជន អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យ និងដឹកនាំកម្លាំងអន្តរាគមន៍ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជាមួយគ្នានោះក៍បានផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សង្កាត់ម្កាក់ ៤១ ខ្នង លើ៤១គ្រួសារ។

ឱកាសសាកសួរសុខទុក្ខនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបង្កគ្រោះថ្នាក់ ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ។ លោកក៏បានណែនាំដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ផងដែរ។
ឯកឧត្តមបន្តថា៖ «បើក្នុងករណីអាកាសមានការប្រែប្រួល រកកលចង់ភ្លៀង សូមបងប្អូនពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព ចៀសវាងជ្រកក្រោមដើមឈើ ឬខ្សែភ្លើងជាដាច់ខាត»។ តាមរបាយការណ៍ខេត្តអំពីផលប៉ះដោយខ្យល់កន្ត្រាក់ថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ​២០២៣ គិតត្រឹមថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២៣​ វេលាម៉ោង១១.០០នាទីព្រឹក
ប៉ៈពាល់សរុប ចំនួន១៧៣ខ្នង​ (ធ្ងន់ធ្ងរ៤ខ្នង) លើ១០ឃុំ/សង្កាត់ របេីកសង័្គសី១.៣៧០សន្លឹក​​ និងរបួសស្រ្តី២នាក់​ ក្នុងនោះមាន៖
I-ក្រុងប៉ោយប៉ែត​ ចំនួន២០ខ្នង​
   -សង្កាត់និមិត្ត​២០ខ្នង
II.ស្រុកម៉ាឡៃ​ ៤០ខ្នង​ (ធ្ងន់ធ្ងរ៤ខ្នង) ស័ង្គសី​៤៨៧សន្លឹក​ របួសស្រ្តី​ ១នាក់
​ -ឃុំបឹងបេង​ ៨ខ្នង​(ធ្ងន់ធ្ងរ៤ខ្នង) ស័ង្គសី​ ១៦៧សន្លឹក​ របួស​ ១នាក់
​ -ឃុំអូរសំព័រ​ ៩ខ្នង​ ស័ង្គសី៣៩សន្លឹក
​ -ឃុំអូរស្រឡៅ​ ១១ខ្នង​ ស័ង្គសី១៣០សន្លឹក
​ -ឃុំម៉ាឡៃ​ ៧ខ្នង
​ -ឃុំទួលពង្រ​ ៥ខ្នង​ ១១២សន្លឹក​
III.ស្រុកអូរជ្រៅចំនួន​ ៣៤ខ្នង
​ -ឃុំចង្ហា​ ១៩ខ្នង
​ -ឃុំកូប​ ១ខ្នង
​ -ឃុំគុត្តសត​ ៣ខ្នង
​ -ឃុំសូភី​ ៨ខ្នង
​ -ឃុំអូរបីជាន់​ ៣ខ្នង
IV.ស្រុកស្វាយចេក​ ១៨ខ្នង​ ស័ង្គសី​១៩០
​ -ឃុំរលួស​ ២ខ្នង​ ស័ង្គសី​១៥សន្លឹក
​ -ឃុំស្វាយចេក​ ៣ខ្នង​ ស័ង្គសី​ ១៧សន្លឹក
​ -ឃុំផ្គាំ​ ២ខ្នង​ ស័ង្គសី​ ៣៤សន្លឹក
​ -ឃុំស្លក្រាម​ ១១ ស័ង្គសី​១៧៥សន្លឹក​
V.ស្រុកព្រះនេត្រព្រះ​ ១ខ្នង​ ស័ង្គសី​៦សន្លឹក​
​ -ឃុំព្រះនេត្រព្រះ​ ១ខ្នង​ ស័ង្គសី​៦សន្លឹក
VI.ស្រុកភ្នំស្រុក​ ១៦ខ្នង​ ស័ង្គសី​១៧៤សន្លឹក​ របួសស្ត្រី​ ១នាក់
​ -ឃុំណាំតៅ​ ១០ខ្នង​ ស័ង្គសី​១០៤សន្លឹក​ របួសស្រ្តី​ ១នាក់
​ -ឃុំពន្លៃ​ ៦ខ្នង​ ស័ង្គសី​៧០សន្លឹក​
VII.ក្រុងសិរីសោភ័ណ​ ៤៣ខ្នង​ ស័ង្គសី​៥១៤សន្លឹក​
​ -សង្កាត់ម្កាក់​ ៤១ខ្នង​ ស័ង្គសី​៤៦១​សន្លឹក​
​ -សង្កាត់ភ្នៀត​ ២ខ្នង​ ស័ង្គសី​៥៣សន្លឹក​
VIII.ស្រុកថ្មពួ​ ៣ខ្នង
​ -ឃុំគោកកឋិន​ ១ខ្នង
​ -ឃុំបន្ទាយឆ្មារ​ ២ខ្នង
ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ពុំបណ្តាលឲ្យមានមនុស្សនិងសត្វពាហនៈរងគ្រោះថ្នាក់អ្វីនោះឡើយ៕






Powered by Blogger.